នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រុមការងារទី២ គណៈកម្មការចំពោះកិច្ចចុះត្រួតពិនិត្យ

 


ច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែត : ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង០០:០០នាទីព្រឹក នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រុមការងារទី២ គណៈកម្មការចំពោះកិច្ចចុះត្រួតពិនិត្យ និងណែនាំពង្រឹងវិធានការដល់ស្ថាប័នសម្ថកិច្ចតាមបណ្ដាច្រកទ្វារព្រំដែន ខេត្តបន្ទាយមានជ័យ ដឹកនាំដោយ ឯកឧត្ដម សៀក សុជាតិ រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារទី២ គណៈកម្មការចំពោះកិច្ច អមដំណើរដោយលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត និងមន្ត្រីមុខការមួយចំនួន បានអញ្ជើញចុះមកត្រួតពិនិត្យបញ្ជរប្រថាប់ត្រាប័ណ្ណព្រំដែន ដែលប៉ុស្តិ៍ទើបបានធ្វើការសាងសង់បន្ថែមចំនួន១៤បញ្ជរ ក្នុងនោះ ០៥បញ្ជរនៅផ្នែកប័ណ្ណព្រំដែនចេញពីប្រទេសសម្រាប់ប្រជាពលរដ្ឋទូទៅ និង០៩បញ្ជរទៀត(ចេញ០៥ ចូល០៤)សង់ស្របតាមដងផ្លូវក្រោមអគារសម្រាប់ប្រជាពលរដ្ឋខ្មែរ-ថៃប្រើប្រាស់យានជំនិៈគ្រប់ប្រភេទជាមធ្យោបាយចេញ-ចូលប្រទេសប្រចាំថ្ងៃ ។ គោលបំណងដែលប៉ុស្តិ៍សាងសង់បញ្ជរប្រថាប់ត្រាប័ណ្ណព្រំដែនបន្ថែមគឺដើម្បីពន្លឿនការប្រថាប់ត្រាប័ណ្ណព្រំដែនជូនអ្នកដំណើរចេញ-ចូលប្រទេសឱ្យបានឆាប់រហ័សគ្មានការកកស្ទះ ជាពិសេសបង្កភាពងាយស្រួលដល់ជនពិការ អ្នកជំងឺ ស្រ្តីមានផ្ទៃពោះ កុមារ ចាស់ជរា ព្រះសង្ឃ និងសិក្សានុសិស្ស ។

   បន្ទាប់មក ឯកឧត្ដម បានជួបសំណេះសំណាលជាមួយមន្ត្រីពាក់ព័ន្ធនៅអគារថ្មី និងបានលើកយកប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការចំពោះកិច្ច ជូនដល់អង្គប្រជុំជ្រាប ព្រមទាំងបានសំណូមពរដល់មន្រ្តីប៉ុស្តិ៍ឱ្យបង្កើនការយកចិត្តទុកដាក់លើការបំរើសេវាជូនអ្នកដំណើរចេញ-ចូលឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ។

   ជាទីបញ្ចប់ឯកឧត្ដមបានវាយតម្លៃខ្ពស់នូវការខិតខំយកចិត្តទុកដាក់បម្រើសេវាជូនអ្នកដំណើរជាតិ - អន្តរជាតិរបស់កងកម្លាំងនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនាពេលកន្លងមក ។








Powered by Blogger.