លោក សឿម សាអ៉ីម ទីប្រឹក្សាសម្ពន្ធយុវជនស្រលាញ់សន្តិភាព រួមជាមួយលោក បោន សីហា និងលោក គ្រី សំណាង អនុប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តបន្ទាយមានជ័យ

 


(បន្ទាយមានជ័យ)៖ ព្រឹកថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ លោក សឿម សាអ៉ីម ទីប្រឹក្សាសម្ពន្ធយុវជនស្រលាញ់សន្តិភាព រួមជាមួយលោក បោន សីហា និងលោក គ្រី សំណាង អនុប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមយុវជនស្រលាញ់សន្តិភាពខេត្តបន្ទាយមានជ័យ នាំយកសម្ភារ និងគ្រឿងបរិក្ខាពេទ្យរួមមាន៖ គ្រែសម្រាកព្យាបាលចំនួន០៦គ្រែ ធុងសម្រាប់ផលិតអុកស៊ីសែនចំនួន០៧ធុង ម៉ាស៊ីនវាស់សម្ពាធឈាមនិងចង្វាក់បេះដូងចំនួន០៦គ្រឿង ដងព្យួរសារ៉ូមចំនួន១៨ដេីម តុដាក់សម្ភារពេទ្យចល័តចំនួន០៥តុ វាំងននបាំងបញ្ឈរចំនួន០២ឈុត ទឹកពិសាបរិសុទ្ធចំនួន២៥០កេស និង៥០យួរ ្រពមទាំងមីចំនួន៣០កញ្ចប់ និងនំចំនួន៣០០នំ ជូនដល់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។  








Powered by Blogger.