.សស.យ.ក. ខេត្តកំពង់ចាម សូមគោរពរាយការណ៍សកម្មភាពប្រចាំថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ២០២៣ ដូចខាងក្រោម៖


👉លោកស្រី ខៀវ សុជាតិ ប្រធានស.ស.យ.កវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ចាម និង លោក ហូ សុខហ៊ាន សមាជិក បានសហការជាមួយ ក្រុមអធិករកិច្ចការងារ រៀបចំវគ្គផ្សព្វផ្សាយស្តីពី សុខភាព និង សុវត្ថិភាពការងារ OSH ដល់បងប្អូន កម្មករ និយោជិត ចំនួន ៥៥ នាក់ ស្រី ៤៩ នាក់ ដែលកំពុងធ្វើការនៅក្រុមហ៊ុន ចំនួន ២ ក្នុងស្រុកជើងព្រៃ និង ស្រុកបាធាយ។


👉 លោក ម៉ាត់ សាលី សមាជិកគណៈកម្មាធិការ ស.ស.យ.ក ស្រុក តំណាងលោក បាន ស្រេង ប្រធាន ស.ស.យ.ក ស្រុកស្ទឹងត្រង់ បានចូលរួមកម្មវិធីចែកគម្ពីអាល់គូរអាន  ដល់សាលាបឋមសិក្សាសម្ដេចតេជោ ហ៊ុន សែន អាន់នៀកម៉ះ ភូមិទួលពោធិ៍ ចំនួន ៣០០ក្បាល និងសាលារៀន អាល់មូវ៉ាហ្វាកោះ ភូមិគីឡូបី  ចំនួន ១០០ក្បាល    ដែលជាអំណោយរបស់សប្បុរសជនម៉ាឡេស៊ី តាមរយៈ អូស្ដើស រ៉សេត ពិន កទៀត   សរុបអាល់គួរអាន ៤០០ក្បាល  ថវិកាសរុប ៦,៨០០,០០០រៀល។

សូមមេត្តាទទួលជ្រាបដ៏ខ្ពង់ខ្ពស់!

ពីខ្ញុំបាទ ហាន កុសល








Powered by Blogger.