លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួម ពិធីចែកអំណោយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន២០០គ្រួសារ នៅក្រុងសិរីសោភ័ណ
បន្ទាយមានជ័យ: នៅរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលបន្ទាយមានជ័យ បានអមដំណើរ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត អញ្ជើញចូលរួម ពិធីចែកអំណោយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន២០០គ្រួសារ នៅក្រុងសិរីសោភ័ណ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ពលរដ្ឋរងគ្រោះដោយទឹកជំនន់ មានចំនួន២០០ គ្រួសារ មកពីស្រុកមង្គលបុរី ចំនួន១០០គ្រួសារ និង ក្រុងសិរីសោភ័ណ ចំនួន១០០គ្រួសារ។ ក្នុង១គ្រួសារទទួលបាន ថវិការចំនួន៥ម៉ឺនរៀល អង្ករ១ការ៉ុងស្មើ១០គីឡូក្រាម មី១កេស ទឹកត្រី១យួ ទឹកស៉ីអ៉ីវ១យួរ ត្រីខ១យួរ ។
ទន្ទឹមគ្នានោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានចាត់តាំងកម្លាំងនគរបាលការពារសន្តិសុខ សុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ជូនក្បួនថ្នាក់ដឹកនាំផងដែរ៕
Post a Comment