នៅទីស្ដីការក្រសួង ឯកឧត្ដម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្ដម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើក និងបិទវគ្គបណ្ដុះបណ្ដាល ព្រមទាំង ប្រគល់ជូនវិញ្ញាបនបត្រជូនមន្ត្រីរាជការ លើប្រធានបទស្ដីពី “ការពង្រឹងសមត្ថភាពមន្ដ្រីរាជការលើវិស័យអភិវឌ្ឍន៍ជនបទ”។ អញ្ជើញចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះមាន ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក ឯកឧត្ដមអគ្គាធិការ ព្រមទាំង លោក លោកស្រីអគ្គនាយករង អគ្គាធិការរង និងអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីខេត្តទាំង ២៥ ដែលជាសិក្ខាកាមសរុបចំនួន ៨៦រូប ។
Post a Comment