ជនជាតិចិន ជនជាតិឡាវនិងជនជាតិវៀតណាម មេឧក្រិដ្ធជនផលិតគ្រឿងញៀន កាត់ក្តី....វគ្គ៩

សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការប្រកាសសាលក្រមសម្រេចឧត្តមទៀតទោសលើមេឧក្រិដ្ឋជនគ្រឿងញៀនជនជាតិឡាវម្នាក់ដែលបានដឹកជញ្ជូននិងជួញដូរគ្រឿងញៀននៅក្នុងប្រទេសកម្ពុជាគឺឲ្យជាប់ពន្ធនាគារអស់មួយជីវិត នេះបើយោងតាមការប្រកាសសាលក្រម។នៅព្រឹកថ្ងៃទី ១៦ ខែតុលាឆ្នាំ ២០២៣

ជនជាតិចិនចំនួនពីរនាក់ត្រូវបានជាប់គុក 22 ឆ្នាំពីបទចែកចាយគ្រឿងញៀន  ដែលតុលាការរាជធានីភ្នំពេញប្រកាសសាលក្រមផ្ដន្ទាទោសកាលពីថ្ងៃទី 1 ខែវិច្ឆិកាឆ្នាំ 2023។

ដោយឡែកមេឧក្រិដ្ធជនជនជាតិវៀតណាមចំនួន 3 នាក់  ទាំងផលិតទាំងដឹកជញ្ជូនទាំងចែកចាយគ្រប់រូបភាព  តើតុលាការសាលាដំបូងខេត្តកណ្ដាល ចាត់វិធានការយ៉ាងណាវិញ  តើសាកក្រុមដែលផ្ដន្ទាទោសជនជាតិវៀតណាមចំនួនបីនាក់នេះ  ត្រូវជាប់ពន្ធនាគារប៉ុន្មានឆ្នាំ ?ជប៉ុនធនាគារបីខែ?????ឬមួយក៏ 3 ឆ្នាំ ???  សូមឱ្យចៅក្រម ព្រះរាជអាជ្ញាជាទីគោរព នៃសាលាដំបូងខេត្តកណ្ដាល សូមមេត្តាត្រួតពិនិត្យឡើងវិញ 












បើយោងតាមការកាត់ទោសរបស់សាកក្រមសាលាដំបូងរាជធានីភ្នំពេញ ពីរករណីនៅថ្ងៃទី 16 ខែតុលាឆ្នាំ 2023 កាត់ទោសជនជាតិឡាវម្នាក់ត្រូវជាប់ពន្ធនាគារអស់មួយជីវិតហ្នឹងផ្សារក្រុមចេញនៅថ្ងៃទី 1 ខែវិច្ឆិកាឆ្នាំ 2023 កាត់ទោសជនជាតិចិនពិរូបពីបទជួញដូរគ្រឿងញៀនជាប់ពន្ធនាគារ 22 ឆ្នាំក្នុងបុគ្គលម្នាក់ៗ។

តើជនជាតិវៀតណាមដែលជាឧក្រិដ្ឋជនផលិតគ្រឿងញៀននៅស្រុកកៀនស្វាយ ត្រូវមានទោសទាន់យ៉ាងណាសូមឱ្យឯកឧត្តមប្រធានតុលាការខេត្តកណ្ដាល មេត្តាសម្រេច ។

ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលជាពិសេសទៅទៀតនោះមន្ត្រីរាជការគ្រប់ជាន់ថ្នាក់កំពុងតែមានចម្ងល់ឆ្ងល់ហើយឆ្ងល់ទៀតទាក់ទិនទៅនឹងឧក្រិដ្ឋជនផលិតគ្រឿងញៀន ជនជាតិវៀតណាមចំនួនបីនាក់ ដែលបង្ករព្យុះភ្លាមនៅលើទឹកដីប្រទេសកម្ពុជា មិនដឹងថាប៉ុន្មានឆ្នាំមកហើយនោះទេ  តើជនរងគ្រោះដោយសារគ្រឿងញៀនមានចំនួនប៉ុន្មាននាក់ ?

តើវាំងននខ្មៅនៅពីក្រោយឆាកនៃឧក្រិដ្ឋជនជនជាតិវៀតណាមផលិតគ្រឿងញៀន  មានអ្វីពាក់ព័ន្ធទៅនឹងមន្ត្រីជំនាញ ទទួលផែនគ្រឿងញៀន  យោងតាមសេចក្តីបំភ្លឺ របស់លោកឡុង សាវុធ ស្នងការរងខេត្តកណ្ដាលទទួលផែនគ្រឿងញៀននៅស្រុកកៀនស្វាយកំពុងតែឆ្លើយដោះសារយករួចខ្លួនថា លោកមិនបានដឹងរឿងនេះទេដោយសារថ្នាក់លើមិនបានប្រាប់ សំណួរសួរថាក្នុងនាមលោកជាមន្ត្រីទទួលផែនគ្រឿងញៀនស្រុកកៀនស្វាយ  ឆ្លើយថាមិនដឹងពិតជារួចខ្លួនឬ???តើសាកសមជាមន្ត្រីដែលទទួលបន្ទុកផ្នែកគ្រឿងញៀនដែរឬទេ? 

ចំណែកឧត្តមសេនីយ៍ត្រីគង់ស៊ីដនស្នងការនគរបាលខេត្តកណ្ដាល ទទួលផែនគ្រឿងញៀនប្រចាំខេត្តកណ្ដាល ឧត្តមសេនីយ៍ត្រីក៏បានឆ្លើយប្រហាក់ប្រហែលទៅនឹងលោកឡុងសាវុធដែរ នេះបើយោងតាមអង្គភាពអ្នកសារព័ត៌មានយើងបានផ្សព្វផ្សាយរយៈពេលកន្លងមក។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមអភិសតិបណ្ឌិត សសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសូមមេត្តាត្រួតពិនិត្យចំពោះបុគ្គលទាំងពីរនាក់នេះដោយក្តីអនុគ្រោះ  ដោយសារតែឧត្តមសេនីយ៍ត្រីគង់ស៊ីដន និងលោកស្នងការផ្លោះ 3 ថ្នាក់ឡុងសាវុធជាអ្នកទទួលផែនក្នុងការបង្ក្រាបគ្រឿងញៀនផ្ទាល់។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនាហើយសង្ឃឹមថាថ្នាក់ដឹកនាំ គ្រប់ក្រសួងនិងស្ថាប័នពាក់ព័ន្ធយល់ពីគោលបំណងរបស់យើងខ្ញុំ និងសូមគោរពពីចម្ងាយនិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបរក្សាព័ត៌មានសូមអរគុណ។ដោយសួនចំរើន





Powered by Blogger.