ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានឃើញវត្ថុអនុស្សាវរីយ៍ដែលលោកអធិការស្រុកកៀនស្វាយ បំពាក់ជូនឧក្រិដ្ធជនផលិត គ្រឿងញៀន ហើយឬនៅ? វគ្គ១៤

បន្ទាប់ពីអង្គភាពសារព័ត៌មានយើង ប្រម៉ាញ់សំណុំរឿង គ្រឿងញៀន ដែលសមត្ថកិច្ចស្រុកកៀនស្វាយ សហប្រតិបត្តិការជាមួយថ្នាក់ដឹកនាំខេត្ត ចុះបង្ក្រាបទីតាំង ផលិតនិងជួញដូរ គ្រឿងញៀននៅក្នុងបុរីផ្លាហ្សា Borey Plaza ផ្លូវជាតិលេខ ១រុក្ខវិថីនាងនួន គ្រិះស្ថាន១១D កៀនស្វាយខេត្តកណ្តាល ពីភូមិគ្រឹះ ផលិតចែកចាយគ្រឿងញៀន លោកព្រំសំណាង អធិការស្រុកកៀនស្វាយបានបំពាក់កម្រងផ្កា ជូនទៅពួកព្រះជនផលិតគ្រឿងយានជនជាតិវៀតណាមចំនួនមួយរូប ដើម្បីទុកជាវត្ថុអនុស្សាវរីយ៍ មុនពេលបញ្ជូនជនសង្ស័យចំនួន 3 រូបនោះទៅតុលាការក្នុងការផ្ដន្ទាទុក។

ដោយកម្រងផ្កានោះបានបញ្ជាក់យ៉ាងច្បាស់ថា ពីបទរក្សាផលិតនិងកែច្នៃ គ្រឿងញៀនដោយខុសច្បាប់.បន្ទាប់ពីលោកអធិការស្រុកកៀនស្វាយបានធ្វើរបាយការណ៍សម្ងាត់ជូនថ្នាក់ដឹកនាំនិងបញ្ជូនជនសង្ស័យទៅតុលាការក្នុងការផ្ដន្ទាទោស មានមន្ត្រីគ្រប់ល្ពៅមួយចំនួនតូច ឃុបឃិតគ្នាជាប្រព័ន្ធ ក្នុងការក្លែងសក្ខីកម្ម ពីបទល្មើសផលិតកែច្នៃជួញដូគ្រឿងញៀន ក្លាយជាបទល្មើសប្រើប្រាស់ទៅវិញ ដោយបច្ចុប្បន្នភាពនេះអង្គភាពយើងក៏មិនបានដឹងថា ឧក្រិដ្ធជនជនជាតិវៀតណាមគ្រឿងញៀនចំនួន 3 នាក់នោះត្រូវដោះលែងឲ្យមានសេរីភាពឬក៏យ៉ាងណា ? នៅប៉ុន្មាននេះអង្គភាពយើងរង់ចាំការបកស្រាយ ពីសំណាក់លោកប្រធានមន្ទីរពន្ធនាគារ ខេត្តកណ្ដាល តាមរយៈតេឡេក្រាមរបស់អង្គភាពយើងលេខ +855719022227.

បើតាមបទល្មើសជាក់ស្ដែងក្នុងការផលិតកែច្នៃនិង ជួញដូរគ្រឿងញៀន យោងតាមច្បាប់អន្តរជាតិនៃប្រទេសវៀតណាមត្រូវកាត់ទោសប្រហារជីវិត សំណួរសួរថាតើប្រទេសកម្ពុជាយើងសម្រេចកាត់ទោសជនសង្ស័យទាំងបីនេះឱ្យជាប់ពន្ធនាគារអស់មួយជីវិតដែរឬទេ?

សូមអយ្យការសាលាដំបូងខេត្តកណ្ដាលមេត្តាសិក្សាឡើងវិញ ដើម្បីកុំឲ្យប្រជា ពលរដ្ឋក៏ដូចជាអង្គការសង្គមស៊ីវិល ជាពិសេសទៅទៀតនោះគឺមន្ត្រីរាជការគ្រប់ជាន់ថ្នាក់មានការភាន់ច្រឡំថា តុលាការខេត្តកណ្ដាលកាត់ក្តីមានស្តង់ដាពីរ។


បើយោងតាមសាលក្រមរបស់តុលាការរយៈពេលកន្លងមក កាត់ក្តីជនជាតិឡាវម្នាក់ដែលចែកចាយគ្រឿងញៀនឲ្យជាប់ពន្ធនាគារអស់មួយជីវិត កាត់ក្តីជនជាតិចិនចំនួនពីរនាក់ឲ្យជាប់គុក២២ឆ្នាំ ដោយឡែកឧក្រិដ្ឋជនជនជាតិវៀតណាមផលិតគ្រឿងញៀននៅស្រុកកៀនស្វាយ ខេត្តកណ្ដាល បើយោងតាមវត្ថុតាង គួរតែជាប់គុកមួយជីវិត ។

 

តែទោះបីជាយ៉ាងណាក្តី អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមនាយឧត្តមសេនីយ៍ម៉ក់ជីតូ អគ្គស្នងការរងនគរបាលជាតិ និងជាជំនួយការក្នុងការដឹកនាំការងារបទល្មើសគ្រឿងញៀនប្រចាំប្រទេសកម្ពុជា សូមមេត្តាចាត់មន្ត្រីជំនាញ ដើម្បីចុះស៊ើបអង្កេតករណីខាងលើដោយក្តីអនុគ្រោះ។


ទោះបីរឿងនេះត្រូវបានបញ្ជូនទៅដល់ដៃតុលាការក្តី អង្គភាពអ្នកសារព័ត៌មានយើងទាំងបីអង្គភាពមានដូចជា:

អង្គភាព CHRTV online

អង្គភាព Read news TV

អង្គភាព ប្រមាញ់ជាដែន

 សូមទទួចស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាត់វិធានការចំពោះមន្ត្រីមួយក្តាប់តូច ដែលឃុបឃិតគ្នាជាប្រព័ន្ធ មកផ្ដន្ទាទោសតាមច្បាប់ ដោយសារមន្ត្រីទាំងអស់នោះល្មើសនឹងបទបញ្ជា 006 របស់អគ្គស្នងការនគរបាលជាតិ ដោយក្តីអនុគ្រោះ ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។







Powered by Blogger.