ជនជាតិចិនពីរនាក់ឪពុកកូន ធ្លាក់ពីលើអគារ Bali 2 ជាន់ទី២៥ បាត់បង់ជីវិតទាំង២នាក់

 ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ និងកូនម្នាក់អាយុ ប្រហែល២ខួប បានលោតសម្លាប់ខ្លួនពីលេីអគារ Bali 2 ជាន់ទី២៥ ចុះមកក្រោមបណ្តាឱ្យស្លាប់ទាំង២នាក់តែម្តងយ៉ាងអាណោចអធ័ម។ ហេតុការណ៍ នេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ១២និង១០នាទីថ្ងៃត្រង់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដែលស្ថិតនៅតាមបណ្តោយផ្លូវ ៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។


តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា ខណៈស្ងៀមៗក៏ស្រាប់តែមានមនុស្សធ្លាក់ពីលើអគារ BALI No 2 ជាជនជាតិចិនមិនស្គាល់អត្តសញ្ញាណពីរនាក់ឪពុក កូន អាយុប្រហែល២ខួប ធ្លាក់ចុះមកក្រោយស្លាប់យ៉ាងអាណោចអធ័ម ផ្អើលពលរដ្ឋនាំគ្នារត់ទៅមើល និងរាយការណ៍ជូនទៅដល់កម្លាំងសមត្ថកិច្ចមូលដ្ឋានដើម្បីចុះមកទីតាំងកន្លែងកើតហេតុ។


ករណីខាងលើនេះ ដោយសារប្រពន្ធឈ្លោះប្រកែកគ្នាជាមួយនឹងប្ដី ហើយដកកាំបិតចាក់ប្ដីបណ្តាលឱ្យធ្លាក់។


ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋាន បានចុះមកដល់ទីតាំង និងបានហ៊ុព័ន្ធខ្សែនៅជុំវិញទីតាំងកេីតហេតុ សហការជាមួយសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើកោសល្យវិច័យសព និងនិពិនិត្យមេីលទីតាំងកេីតហេតុដើម្បីបើកការស្រាវជ្រាវជុំវិញហេតុការនេះ៕



Powered by Blogger.