មន្រ្តីនៃស្នងការដ្ឋាន នគរបាលខេត្ត កណ្តាល មានបុគ្គលិក ជាមន្ត្រី មួយចំនួនតូច មានរឿងអាស្រូវ...... វគ្គ៣

ផ្សាយចេញនៅថ្ងៃទី ១៧ ខែតុលាឆ្នាំ២០២៣ 

២៥រាជធានី ខេត្ត/ក្រុង ដែលប្រជាពលរដ្ឋ កំពុងតែតាមដាន ដោយយកចិត្តទុកដាក់ និងក្លាយជា ចំនុចក្តៅ រយៈពេលកន្លងមកនោះគឺ មន្ត្រីនគរបាល បុគ្គលិកនៃក្រសួងមហាផ្ទៃដែលជាស្ថាប័នអនុវត្តច្បាប់ បែរជាជ្រើសរើសយកមន្ត្រី។តែធ្លាប់តែ មានប្រវត្តិមិនល្អមកបម្រើការងារនៅក្នុងស្ថាប័ន នៃក្រសួង តើប្រជាពលរដ្ឋមានអារម្មណ៍បែបណា

-ម្នាក់ធ្លាប់លួច iPad អ្នកលក់ដូរ ក្លាយជាស្នងការរងនគរបាលខេត្តកំពត

-ម្នាក់ទៀត ធ្លាប់ប្លន់អ្នកលក់មាស ក្លាយជានាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។

 -ចំណែក អនុផ្នែក បុកគេស្លាប់ ហើយឡើងតំណែងជាអធិការរង ស្រុកកៀនស្វាយ ទទួលផែន ព្រហ្មទណ្ឌ ទៅវិញ ឬក្រសួងមហាផ្ទៃ ខ្វះមន្ត្រីដែលមានជំនាញនៅក្នុងការអនុវត្តច្បាប់ បានជាតម្រូវឲ្យមន្ត្រីរូបនោះចូលបម្រើការងារជូនប្រជាពលរដ្ឋ។

យោងតាមដីកាកោះ របស់សាលាដំបូងខេត្តកណ្តាល ឲ្យចូលខ្លួន នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៨ព្រឹកដើម្បី មកសាកសួរ ថ្ងៃចន្ទ ៦រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ កណ្តាល ថ្ងៃទី១៤ ខែវិច្ចកា ឆ្នាំ២០២២ ហត្ថលេខានិងត្រា ចៅក្រមស៊ើបសួរ ហេងផល្លា ។

សូមបញ្ជាក់ថា លោក ប៉ា ច័ន្ទវិសាល អធិការរង ទទួលផែន ព្រហ្មទណ្ឌ 

យោងតាមប្រភពច្បាស់ការ ពីប្រជាពលរដ្ឋ រស់នៅស្រុកកៀនស្វាយ បានបញ្ជាក់យ៉ាងក្បោះក្បាយទាក់ទិនទៅនឹង ព្រឹត្តិការណ៍ដ៏ចម្លែក ក្នុងការបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់នៅក្នុងស្រុកកៀនស្វាយ នៅពេលនេះ ការបង្ក្រាបរីកដូចផ្សិត។

និងជាប្រភពដែលបណ្ដាលឲ្យកើតអំពើហិង្សាផ្សេងៗ នាពេលអនាគតនឹងក្លាយជាតំបន់អសន្តិសុខ គឺផ្ទុយនិងគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។

អង្គភាពអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីសំណាក់លោក ចៅក្រមស៊ើបហេង ផល្លា បានទេដោយសារពុំមានលេខទូរសព្ទក្នុងការទំនាក់ទំនង ។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ សូមមេត្តាត្រួតពិនិត្យ អង្គហេតុ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍យោងលើឯកសារ សាលាដំបូងខេត្តកណ្ដាល បានចេញឯកសារយោងខាងលើ ឈ្មោះប៉ា ច័ន្ទវិសាល ដែលបច្ចុប្បន្នភាព មានតួនាទីជាមន្ត្រីនគរបាល នៅស្រុកកៀនស្វាយ បើកបរមិនប្រុងប្រយ័ត្ន បង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃស្លាប់បាត់បង់ជីវិត ដោយក្តីអនុគ្រោះ ។

ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលកំពុងរង់ចាំមើលថា តើឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាត់វិធានការយ៉ាងណាចំពោះមន្ត្រីរូបនេះ យ៉ាងណាមិញប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលជាពិសេសទៅទៀតនោះអង្គភាពអ្នកសារព័ត៌មានយើង មានសង្ឃឹមជឿជាក់ថាឯកឧត្តមអភិសន្តិបណ្ឌិតនិងចាត់វិធានការតាមច្បាប់ ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា ដឹងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។









Powered by Blogger.