វត្តចំនួន៩ដែលរងគ្រោះដោយទឹកជំនន់ទទួលអំណោយជាទេយ្យទាន និងបច្ច័យ ជាសទ្ធាដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី

 វត្តចំនួន៩ដែលរងគ្រោះដោយទឹកជំនន់ទទួលអំណោយជាទេយ្យទាន និងបច្ច័យ ជាសទ្ធាដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី

(បន្ទាយមានជ័យ) ឯកឧត្តម ហង្ស ចាន់ព្រីដា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អមដំណើរដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខ និងប្រគេន ទេយ្យទាន ជាសទ្ធាដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ប្រគេនដល់វត្តដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ពិធីប្រគេន ទេយ្យទាន ធ្វើនៅវត្តឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី រសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។


ឯកឧត្តម អ៊ុំ រាត្រី បានថ្លែងអំណអរគុណ ដល់សម្តេច 

មហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងលោកជំទាវ ពេជ្យ ចន្ទមុនី ដែលបានចូលរួម សទ្ធាជ្រះថ្លា និងជួយស្រាយរាល់ការលំបាក ខ្វះខាត ទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ និងគោរពស្រឡាញ់ជឿជាក់លើព្រះពុទ្ធសាសនា ព្រោះថាព្រះពុទ្ធសាសនា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំ និងចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជំរុញឲ្យប្រជាពលរដ្ឋប្រកាន់ភ្ជាប់នូវសីលធម៌ ចរិយាធម៌ និងគុណធម៌ល្អ ប្រសើរក្នុងការរស់នៅ។


ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម ហង្ស ចាន់ព្រីដា បានមានប្រសាសន៍ថា៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដឹកនាំបន្ត ពីរាជរដ្ឋាភិបាលអាណត្តិទី៦ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូរពីសុខទុក្ខ ភាពលំបាក របស់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះធម្មជាតិផ្សេងៗមិនដែលដាច់។


ឯកឧត្តម ហង្ស ចាន់ព្រីដា បានបន្តថា៖ ក្នុងនាមក្រសួងធម្មការនិងសាសនា ពិតណាស់គឺចង់ឃើញនៅតាម បណ្តាវត្តអារាមនានា ឭតែសំឡេងព្រះធម៌ មានភាពស្ងប់ស្ងាត់ ដែលផ្តល់ភាពត្រជាក់ត្រជុំសម្រាប់ប្រជាពុទ្ធបរិស័ទជ្រកក្រោមម្លប់ព្រះធម៌ ស្របតាមរដ្ឋធម្មនុញ្ញថា ព្រះពុទ្ធសាសនាជាសានារបស់រដ្ឋ។ ព្រោះបច្ចុប្បន្នវិស័យព្រះពុទ្ធសសាសនាកំពុងល្បីល្បាញនិងមានភាពរីកចម្រើន អាចប្រព្រឹត្តទៅបានគឺអាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព បើគ្មានសុខសន្តិភាពទេយើងក៏គ្មានឱកាសអភិវឌ្ឍប្រទេសបានរីកចម្រើនដូចសព្វថ្ងៃនេះឡើយ៕

វត្តដែលរងគ្រោះដោយសារទឹកជំនន់ចំនួនមាន៩វត្ត ក្នុងនោះ មាន៖១,វត្តសាយសាម៉ន ក្នុងឃុំចំណោយ 

២,វត្តបទុមបារមុីយារាមគោកសំរោង 

៣,វត្តវេឡុ វ័ន្ត ឬស្សីក្រោក ឃុំឬស្សីក្រោក

៤,វត្តឃុំសឿ 

៥,វត្តកេតុរង្សីសុខរតនរាមចក ឃុំរហាត់ទឹក 

៦,វត្តត្រៃបទុមារាមសំបួរ 

៧,វត្តប៉ុណ្ណវីវឹកសរាម ស្រះឈូក

៨,វត្តមាកោសលលោករាមតាសល់ចាស់ឃុំបល្ល័ង្គ

៩,វត្តចេតនារាមបឹងខ្លាំងឃុំតាឡំ។

សម្រាប់វត្តទាំង៩ក្នុងមួយវត្តៗទទួលបានអង្ករ១៥ការុង,មុី ១៩កេស និងថវិកា២០មុឺនរៀល៕


















Powered by Blogger.