ឯកឧត្តមរដ្ឋលេខាធិការ ឡោ ដាវុធ ឯកឧត្តមអនុរដ្ឋលេខាធិការ គិត ច័ន្ទគ្រឹស្នា និងលោក ជិន ឆរម្យ អនុប្រធាននាយកដ្ឋានភូមិសាស្រ្ត នៃក្រសួងរៀបចំដែនដី

 


ឯកឧត្តមរដ្ឋលេខាធិការ ឡោ ដាវុធ ឯឧត្តមអនុរដ្ឋលេខាធិការ គិត ច័ន្ទគ្រឹស្នា និងលោក ជិន ឆរម្យ អនុប្រធាននាយកដ្ឋានភូមិសាស្រ្ត នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខា ស្ដីពីជំនួយឥតសំណងនៃគម្រោង "Establishment of Nationwide Continuously Operating Reference Station Network" នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ។

ជំនួយឥតសំណងដែលមានទំហំទឹកប្រាក់ប្រមាណ ៩,៧ លានដុល្លារអាមេរិក នឹងប្រើប្រាស់ ដើម្បីអនុវត្តគម្រោងកសាងបណ្ដាញស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណបទូទាំងប្រទេសកម្ពុជា សំដៅពន្លឿនការអង្កេតវាស់វែងសុរិយោដី ព្រមទាំងពង្រឹងសេវារដ្ឋបាលពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី។២៦ តុលា ២០២៣

ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

Powered by Blogger.