អរគុណសន្តិភាព សូមស្វាគមន៍ និងអបអរសាទរដំណើរមាតុភូមិនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញ របស់នាយទាហាន នាយទាហានរង និងពលទាហាន


អរគុណសន្តិភាព សូមស្វាគមន៍ និងអបអរសាទរដំណើរមាតុភូមិនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញ របស់នាយទាហាន នាយទាហានរង និងពលទាហាន កងទ័ពមួកខៀវយើង នៃកងអនុសេនាធំវិស្វកម្មព្រលានយន្តហោះលេខ៧២៩ ទាំង៥៣នាក់ ក្រោយពីបានបញ្ចប់បេសកកម្មមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ (UN) នៅសាធារណរដ្ឋម៉ាលី។

សូមកោតសសើរជាខ្លាំងចំពោះភាពជោគជ័យ និងស្នាដៃដ៏ត្រចះត្រចង់របស់កម្លាំងកងទ័ពមួកខៀវកម្ពុជា ដែលបានសម្រេចការបំពេញបេសកកម្មអន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព និងមនុស្សធម៌សម្រាប់មនុស្សជាតិលើពិភពលោក។

ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ |

#កម្ពុជា #Cambodia

-អរគុណសន្តិភាព !

-អរគុណនយោបាយឈ្នះឈ្នះ ! 

-ដឹងគុណស្ថាបនិក មគ្គុទេ្ទសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ !




























Powered by Blogger.