សមត្ថកិច្ចជំនាញ ចាប់រថយន្តដឹកប្រហិតគ្មានច្បាប់អនុញ្ញាតនៅខេត្តកំពង់ឆ្នាំង តាមបណ្ដោយផ្លូវជាលេខ ៥

 

ខេត្តកំពង់ឆ្នាំង៖ រថយន្តធុនធំមួយគ្រឿងដឹកប្រហិតចម្រុះគ្មានលិខិតអនុញ្ញាតមកពីខេត្តបន្ទាយមានជ័យ ឆ្លងកាត់ខេត្តបាត់ដំបងនិងខេត្តកំពង់ឆ្នាំង ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំងចាប់ឃាត់ប្រគល់ឱ្យការិយាល័យបក្សសុព្យាបាលខេត្តកំពង់ឆ្នាំង។

 ការបង្ក្រាបរថយន្តខាងលើនេះនៅម៉ោង១៣និង៣០នាទីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នៅចំណុចព្រីងកោង ស្ថិតនៅក្នុងឃុំជើងគ្រាវស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ក្រោយពីបានឆ្លងយោបល់លោកឧត្តមសេនីយ៍ទោស្នងការ និងឯកឧត្តមព្រះរាជអាជ្ញា រថយន្តដឹកប្រហិតចម្រុះគ្មានច្បាប់ខាងលើនេះត្រូវបានប្រគល់ជូនមន្ត្រីជំនាញនៃការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ឆ្នាំងចាត់ការបន្តតាមនីតិវិធី៕



Powered by Blogger.