យុវជន ១នាក់បានលង់ទឹកស្លាប់លក្ខណៈទៅលេងទឹកនៅអន្លង់បឹងខៀវខាងជើងភ្នំពង្រកងវ៉ា ក្នុងសង្កាត់កំពង់ស្វាយ

 (បន្ទាយមានជ័យ) យុវជន៤ទៅ៥នាក់ទៅលេងទឹកអន្លង់បឹងខៀវខាងជើងភ្នំពង្រកងវ៉ា បានលង់ទឹកស្លាប់១នាក់ ហើយបានរកឃើញ នៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

មន្ត្រីនគរបាលប៉ុស្តិ៍សង្កាត់កំពង់ស្វាយបានប្រាប់ថា៖ មានយុវជន៤ទៅ៥នាក់បាននាំគ្នាទៅលេងទឹកអន្លង់(បឹងខៀវ)បណ្តាលលង់ទឹកស្លាប់ម្នាក់ដែលមានអាយុ១៣ឆ្នាំរស់នៅភូមិ.សង្កាត់ព្រៈពន្លា ក្រុងសិរីសោភ័ណ ក្រោយមន្ត្រីជំនាញបានពិនិត្យឃើញថាយុវជនដែលបានស្លាប់ដោយលង់ទឹក។

មន្ត្រីនគរបាលប៉ុស្តិ៍បានបញ្ជាក់ថា៖ តាមសំដីមិត្តភក្តិជនរងគ្រោះបានអោយដឹង នៅពេលគ្រោះកើតឡើងពួកគេ៥នាក់បានមកលេងទឹកនៅអន្លង់(បឹងខៀវ)នៅចន្លោះជើងភ្នំព្រងកងវ៉ា នៅចំណុចដែលកាយយកដីលក់ដែលមានរណ្តៅជម្រៅជិត៣ម៉ែត្រហើយបានលង់ទឹកម្នាក់លិចបាត់មិត្តទៅជាមួយបានស្រែក និងរត់ទៅរកអ្នកជិតខាងអោយជួយរករយៈពេលជាងកន្លៈម៉ោងទើបប្រទៈឃើញ ហើយបានស្រង់ឡើងគោកប៉ុន្តែត្រូវបានស្លាប់បាត់បង់ជីវិតទៅហើយ។


មន្ត្រីនគរបាលប៉ុស្តិ៍សង្កាត់កំពង់ស្វាយបានបញ្ជាក់ថា៖ក្រោយរកឃើញយុវជនលង់ទឹកបានស្រង់ឡើងគោកហើយបានជួយសង្គ្រោះដោយយកដៃសង្កត់ជំនួយបេះដូងដែរតែជនរងគ្រោះបានអស់ខ្យល់ស្លាប់បាត់បង់ជីវិតក្រោយមន្ត្រីនគរបាលជំនាញពិនិត្យហើយយករថយន្តសង្គ្រោះមន្ទីពេទ្យបង្អែកក្រុងសិរីសោភ័ណ ដឹកសពជនរងគ្រោះជូនគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណីយ៍៕

Powered by Blogger.