លោកឧត្តមសេនីយ៍ឯកមួយរូប ខ្យល់គ ស្លាប់ក្នុងរថយន្ត ផ្អើលអ្នកដំណើរតាមផ្លូវ

 ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯកមួយរូប ខណៈមិនស្រួលគ្រាដែលកំពុងបើកបររថយន្ត ទៅឈប់មុខគ្លីនិក រកតែគ្រូពេទ្យជួយសង្គ្រោះមិនទាន់ផង ខ្យល់គស្លាប់ក្នុងរថយន្ត បង្កឲ្យភ្ញាក់ផ្អើល ប្រជាពលរដ្ឋអ្នកដំណើរតាមផ្លូវ សមត្ថកិច្ច នាវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅលើផ្លូវចោមចៅ ខាងមុខគ្លីនិកឯករាជ្យ ក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមាន ឈ្មោះ សាំង អូន ភេទប្រុស អាយុជាង៦០ឆ្នាំ ជាយោធា មានឋានន្តរសក្តិ ឧត្តមសេនីយ៍ឯក មុខតំណែង អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នៃទីស្តីការគណរដ្ឋមន្ត្រី ។


តាមប្រភពពីប្រជាពលរដ្ឋឃើញហេតុការណ៍បានុឱ្យដឹងថា មុនកើតហេតុ លោកឧត្តមសេនីយ៍ បានបើករថយន្ត ម៉ាកRAV4 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2X-3545 ធ្វើដំណើរពីលិចទៅកើត ដល់ខាងមុខគ្លីនិកឯករាជ្យ ចតឈប់រថយន្តពន្លត់ទាំងម៉ាសុីន បើកកញ្ចក់ខាងឆ្វេង ហើយប្រាប់ថា គាត់មិនស្រួលខ្លួន ហៅពេទ្យឲ្យជួយគាត់ផង ភ្លាមៗមានសន្តិសុខយាមគ្លីនិក ចូលទៅតាមរកគ្រូពេទ្យ មិនទាន់បានសាកសួរផង ជនរងគ្តោះស្លាប់បាត់ រកតែគ្រូពេទ្យជួយមិនទាន់ផង ។


ហេតុការណ៍ខាងលើបង្កឲ្យភ្ញាក់ផ្អើល ដាក់ការសន្និដ្ឋាន លោកឧត្តមសេនីយ៍ ខណៈដែលមិនស្រួលខ្លួន ខ្យល់គស្លាប់ក្នុងរថយន្ត ។ ភ្លាមៗត្រូវបានកម្លាាមងសមត្ថកិច្ចមូលដ្ឋាន ចុះទៅការពារទីតាំងកើតហេតុ រងចាំសមត្ថកិច្វជំនាញ គ្រូពេទ្យ ធ្វើការពិនិត្យកោសល្យវិច័យ និងស្រាវជ្រាវទំនាក់ទំនងទៅក្រុមគ្រួសារ ដើម្បីចាត់ចែងយកសពលោកឧត្តមសេនីយ៍ ទៅធ្វើបុណ្យតាមប្រពៃណី ៕




Powered by Blogger.