សេចក្តីបំភ្លឺព័ត៌មន ខ្ញុំបាទ សុខ សុីថា សូមគោរពជូនដល់លោក លោកស្រី ប្រជាពលរដ្ឋទាំងអស់ និងបងប្អូនសារព័ត៌មាន ដែល
ជួយផ្សព្វផ្សាយព័ត៌មាន ទៅលើបណ្តាញទំនាក់ទំនងសង្គម និង សាធារណៈជនទាំងអស់ សូមមេត្តាឲបានជ្រាបថា កាលពីប៉ុន្មានថ្ងៃនេះ មានបងប្អូនព័ត៌មានមួយចំនួន បានបង្ហោះចោទប្រកាន់មកលើរូបខ្ញុំបាទ ដោយពុំមានមូលដ្ឋាន គ្រិះច្បាស់លាស់ ធ្វើអោយមានការភាន់ច្រឡំ មកលើរូបខ្ញុំបាទ ។
ដើម្បីអោយអស់មន្ទឹលសង្ស័យ ខ្ញុំបាទសូមបំភ្លឺជូនបងប្អូន ប្រជាពលរដ្ឋនិងអង្គភាពសារព័ត៌មាន ទាំងអស់សូមមេត្តាជ្រាបថា នៅថ្ងៃទី១៧ខែវិច្ឆការឆ្នាំ២០២៥វេលាម៉ោង៩និង០០នាទីព្រឹកទីកន្លែងកើតហេតុស្តិតនៅភូមិព្រែកតាកូវ សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ ដើមដំបូងឡើយខ្ញុំបាទបានទិញដីមួយកន្លែងទំហំ ៤៩៧៤ម៉ែត្រការ៉េ(ប័ណ្ណកម្មសិទ្ធប្លង់រឹង)នៅភូមិឃុំកន្លែងកើតហេតុ ក្រោយពីបានទិញដីរួចខ្ញុំបាទបានសុំច្បាប់អាជ្ញាធរមូលដ្ឋានសង្កាត់ព្រែកតាកូវ ដើម្បីបោះបង្គោលព្រុំដីថ្មីបោះរួចបានមួយថ្ងៃក្នុងថ្ងៃទី១៦។ ដល់ថ្ងៃទី១៧ខ្ញុំបាទបានទៅបើកលុយឲកម្មករជីកបង្គោលចំនួន៤នាក់ក្នុងមួយនាក់ចំនួន ៦ មុឺនរៀល ពេលដើរចូលទៅដល់ទីតាំងដីរៀបនឹងបើកលុយឲកម្មករស្រាប់តែមានបុគ្គលពីរនាក់មិនស្គាល់អត្តសញ្ញាណបានចេញមករករឿងម្នាក់កាន់ទូរស័ព្ទចាំថត និង មា្នក់ទៀតបានកាន់កាំបិទផ្គាក់សំដៅមករករូបខ្ញុំបាទ ហើយបានស្រែកថាមិនឲបោះបង្គោលព្រុំឡើយ ពេលនោះខ្ញុំបានសួរថាមូលហេតុអ្វីបានឃាត់ខ្ញុំមិនឲបោះបង្គោល គាត់ថាជាដីរបស់គាត់ ខ្ញុំបានសួរវិញថាតើបងមានឯកសារមកផ្ទៀងផ្ទាត់ដែលរឺទេ។ ហើយគាត់បានឆ្លើយថាគ្មានឯកសារអ្វីទាំងអស់ ប៉ុន្តែគាត់នៅតែអះអាងថាជាដីរបស់គាត់ ពេលនោះខ្ញុំបាទបានទូរស័ព្ទទៅសួរលោកចៅសង្កាត់ព្រែកតាកូវ សួរគាត់ថាមានបុគ្គល២នាក់មករារាំងខ្ញុំមិនឲបោះបង្គោលពេលនោះលោកចៅសង្កាត់គាត់កំពុងប្រជុំឲខ្ញុំបាទថតរូបសកម្មភាពរបស់បុគ្គលទាំង២នាក់ឲគាត់មើលពេលថតរូបហើយខ្ញុំផ្ញើឲគាត់ពេលផ្ញើរួចហើយគាត់បានប្រាប់តាមទូរសព្ទ័មកថាបុគ្គលទាំងពីរនេះមិនមែនជាអ្នកភូមិនៅតំបន់នេះទេហើយក៏គ្មានដីនៅទីនេះដែល។បន្ទាប់មកខ្ញុំបាទបានឲកម្មករបោះបង្គោលជាធម្មតា ស្រាប់តែបុគ្គលទាំង ២នាក់ម្នាក់កាន់ទូរសព័្ទចាំថត មា្នក់កាន់កាំបិតផ្កាក់សំដៅមករកកាប់ខ្ញុំបាទ ពេលនោះកម្មករឈ្មោះ សយ សារឿនដែលនៅជិតបានឃើញក៏ស្ទុះទៅចាប់កាំបិត ពេលនោះខ្ញុំក៏បានស្ទុះទៅជួយចាប់យកកាំបិទចេញធ្វើឲកាំបិទនោះមុតដៃខាងឆ្វេងក្រោយខ្លៀកបន្ទាប់បុគ្គលម្នាក់ទៀតដែលកាន់ទូរស័ព្ទបានស្រែកប្រាប់ទៅបុគ្គលកាន់កាំបិទថា បានហើយថតវីដេអូបានហើយក៏បានឡើងម៉ូតូបាត់ទៅ។ស្រាប់តែ១ម៉ោងក្រោយមកក៏មានកម្លាំងសមត្ថកិច្ចប៉ុសនគរបាលព្រែកតាកូវចុះទៅហៅកម្មករទាំងបួននាក់នោះមកសាក់សួរ ស្រាប់តែ១ម៉ោងក្រោយមកក៏បញ្ចូនកម្មករទាំងបួននាក់ទៅអធិការដ្ឋានក្រុងអរិយក្សត្រ ពេលទៅដល់អធិការដ្ឋានក្រុងអរិយក្សត្រ ឈ្មោះ សយ សារឿន ជាកម្មករបានទូរស័ព្ទមកខ្ញុំបាទឲទៅឆ្លើយបំភ្លឺនៅអធិការ ពេលនោះខ្ញុំបាទបានទៅដល់អធិការហើយក៏បានតេទៅឈ្មោះសយ សារឿនមិនលើកចំនួន១០ដងមិនលើកទូរស័ព្ទរបស់ខ្ញុំឡើយ ខ្ញុំក៏បានមកភ្នំពេញដើម្បីធ្វើការងារ។
ក្រោយមក ឈ្មោះ សយ សារឿនបានតេមករកខ្ញូំម្តងទៀត ដើម្បីឲខ្ញុំបាទចូលទៅឆ្លើយបំភ្លឺ ហើយខ្ញុំបានឆ្លើយថាខ្ញុំនឹងទៅឆ្លើយបំភ្លឺនៅថ្ងៃស្អែកដោយខ្ញុំបាទមានការរវល់ការងារបន្ទាន់ ស្រាប់តែថ្ងៃស្អែកវេលារម៉ោង ៦និង00នាទីព្រឹក ប្រពន្ធរបស់លោក សយ សារឿន បានខលមកប្រាប់ថា លោក អធិការបានបញ្ជូនកម្មករទាំង ៤ នាក់ទៅតុលាការបាត់ទៅហើយ ។
ខ្ញុំបាទមិនបានធ្វើការគេចវេសដូចការចោទប្រកាន់ របស់លោកវសេនីយ៍ទោ រស់ បាលីន អធិការក្រុងអរិយក្សត្រនោះទេខ្ញុំបាទបានត្រៀមខ្លួនជានិច្ចដើម្បីសហការជាមួយសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ដើម្បីឆ្លើយបំភ្លឺ។ខ្ញុំបាទសូមសួរទៅសាធារណៈជនថា តើខ្ញុំបាទនិងបុគ្គលទាំង២នាក់នោះមិនដែលស្គាល់គ្នាសោះឲទៅមានរឿងជាមួយគ្នាយ៉ាងដូចម្តេចហើយបុគ្គលទាំង២នោះមានចេតនាយ៉ាងដូចម្តេចបានទៅយកកាំបិទនិងកាំមេរ៉ាមកថត តើខ្ញុំមានសិទ្ធការពារខ្លួនដែលរឺទេបើជនទាំង២ នោះយកកាំបិតមកវាយប្រហារលើរូបខ្ញុំបាទ ហើយបានចោទរូបខ្ញុំថាបានកាប់ទៅលើខ្លួនទាំងដែលកាំបិទនោះជារបស់ពួកគាត់ ។
ខ្ញុំបាទសូមជម្រាបជូនដល់បងប្អូន ប្រជាពលរដ្ឋ និងអង្គភាពសារព័ត៌មាន ទាំងអស់ ជាពិសេស ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សូមមេត្តា កុំមានការភាន់ច្រឡំមកលើរូបខ្ញុំបាទតទៅទៀត សូមបងប្អូននៃអង្គភាពសារព័ត៌មាន ដែលបានផ្សព្វផ្សាយ ទៅលើបណ្តាញទំនាក់ទំនងសង្គម សូមមេត្តាកែតំរូវ នៅពាក្យពេចន៍ នៅចំនុចណាមួយ មិនសមរម្យមកលើរូបខ្ញុំបាទ ដែលជាម្ចាស់ដីស្របច្បាប់ និងកំពុងរៀបចំ ឯកសារនិងវត្ថុតាង ដើម្បីដោះស្រាយតាមនិតិវិធី ច្បាប់ ។
នៅក្នុងនោះខ្ញុំបាទសូមស្នើសុំ ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សូមមេត្តា ជួយរកយុត្តិធម៍ ដល់ក្រុមគ្រួសារខ្ញុំបាទ ដោយក្តីអនុគ្រោះ។
ខ្ញុំបាទសូមថ្លែងអំណរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេស អង្គភាពសារព័ត៌មាន ដែលតែងតែយកចិត្តទុកដាក់ ក្នុងការផ្សព្វផ្សាយព័ត៌មាន សួមបងប្អូនទទួលនូវការគោរពពីខ្ញុំបាទសូមអរគុណ។













Post a Comment