លោអភិបាលស្រុកគីរីវង្ស ប្រាប់ថាចាក់ចូលតែបន្តិចទេ ខណ:ចាក់លុបទំហំ២៥x៧០ម៉ែត្រ រួចរាល់ជាស្ថាពរតើ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ចាត់វិធានការយ៉ាងណាវិញចំពោះ អស់លោកមន្ត្រី ទាំងនេះ?វគ្គ២
តាកែវ: បន្ទាប់ពីអង្គភាពសារព័ត៌មានយើង បានធ្វើសេចក្តីរាយការណ៍ជូនលោក អភិបាលស្រុក គីរីវង្សចំពោះបុគ្គលមានអំណាចមានលុយចាក់ដីយកបឹងទន្លាប់មកធ្វើជាម្ចាស់កម្មសិទ្ធិផ្ទាល់ខ្លួន ដែលមានទីតាំង ស្ថិតនៅ ភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង្ស ខេត្តតាកែវ ដែលមានទទឹង ២៥ ម៉ែត្រនិងបណ្ដោយប្រមាណជា ៧០ម៉ែត្រ នៅពេលនេះ រួចរាល់ជាស្ថាពរហើយ ចំណែកលោក ចៅហ្វាយស្រុកប្រាប់អង្គភាពសារព័ត៌មានយើងថា ចាក់ចូលតែបន្តិចទេ នៅក្នុងនោះ លោកបានបន្តទៀតថា លោក បានចាត់មន្ត្រីក្រោមឱវាទធ្វើកិច្ចសន្យាចំនួន៣ដងមកហើយ ជាមួយម្ចាស់ដី នៅក្នុងនោះលោកបានបន្តទៀតថា ទុករយ:ពេល១៤ថ្ងៃដើម្បីអោយកាយដីចេញវិញ នេះជាសម្តីរបស់លោក អភិបាលស្រុកគីរីវង្ស បានឆ្លងឆ្លើយជាមួយអង្គភាពសារព័ត៌មានយើងតាម រយ:តេឡាក្រាម លោក ងួន ឌីណា អភិបាលស្រុក គីរីវង្ស និងជាគណៈបញ្ជាការឯកភាពស្រុកគ្រប់គ្រងសម្បត្តិរដ្ឋមិនគួរបណ្ដែតបណ្ដោយឲ្យមានករណីនេះកើតឡើងចំពោះទីតាំងភូមិសាស្ត្រដែលខ្លួនគ្រប់គ្រងនោះឡើយ។
រីឯ លោក នួន សុធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវ មុននិងចេញប្លង់ នៃអចលនទ្រព្យ បានសិក្សាអនុក្រិត្យ ច្បាស់លាស់ហើយឬនៅ?
យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមាន សមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាត បើកការដ្ឋានសាងសង់ពីអាជ្ញា ធរមាន សមត្ថកិច្ច។
យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨ ដោយបានសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ។
យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច។
ម្ចាស់ដីដែលគេស្គាល់ថា ជាអ្នកដែលមានឥទ្ធិពល ទោះបីលោកអភិបាលស្រុក គីរីវង្ស ចាត់អោយមន្ត្រីក្រោម ឱវាទ ជាច្រើនដង តែវាគឺជាក្រដាសមួយសន្លឹកតែប៉ុណ្ណោះ នៅក្នុងនោះអង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវសូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉https://t.me/+2EkFkLj6PP80NDdl
👉@nakreach789 បារមីនាគខ្មៅ
👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម 0766493660
👉ទំនាក់ទំនង ប្រឹក្សាយោបល់ 0719022227សូមអរគុណ។






Post a Comment