លោក យឹម សំណាង បានអញ្ជើញចុះពិនិត្យវាយតម្លៃ និងជ្រើសរើស អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ ឆ្នាំ២០២៥




(បន្ទាយមានជ័យ) គណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ ថ្នាក់ខេត្ត ដែលដឹកនាំដោយលោក យឹម សំណាង អភិបាលរងខេត្តតំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តមអ៊ុកសឿន សមាជិកក្រុមប្រឹក្សាខេត្ត លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ និងលោក លោកស្រី ប្រធាន.អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យវាយតម្លៃនិងជ្រើសរើស អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ ឆ្នាំ២០២៥ ក្នុងសាលាបឋមសិក្សាសាមគ្គីមានជ័យ ស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃសុក្រ ទី៣ ខែតុលា ឆ្នាំ២០២៥។


ក្នុងការចុះពិនិត្យវាយតម្លៃនោះលោក យឹម សំណាង ឯកឧត្តម អ៊ុក សឿន និងលោក ឈូ ប៊ុនរឿង បានធ្វើការបែងចែកជាក្រុមត្រួតពិនិត្យទៅលើស្តង់ដាទាំង៨ របស់អង្គភាពវាយតម្លៃសាលាគំរូ ក្នុងវិស័យអប់រំ ថ្នាក់ខេត្តឆ្នាំ២០២៥ ក្នុងនោះរួមមាន៖១,ស្តង់ដាសេវាសាធារណៈ(អប់រំ)។២,ស្តង់ដារ ឬនិយាមនៃការផ្ដល់សេវាសាធារណៈក្នុងវិស័យអប់រំ។៣,ការគ្រប់គ្រងហិរញ្ញវត្ថុសាធិការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅក្នុងអង្គភាព។៤,ការគ្រប់គ្រងនិងការអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងអង្គភាព។៥,ការរៀបចំនិងកែលម្អបរិស្ថានអង្គភាព។៦,ទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ សហគមន៍ និងដៃគូអភិវឌ្ឍន៍ ព្រមទាំងការចូលរួមវាយតម្លៃ ពីនាក់ប្រើប្រាស់សេវាសាធារណៈ។៧,ការដោះស្រាយបញ្ហាប្រឈមជាមួយប្រជាពលរដ្ឋ អាជ្ញាធរ និងសហគមន៍។និងទី៨,ការផ្ដួចផ្ដើមគំនិតថ្មីៗ និងនវានុវត្ត ដើម្បីឲ្យអង្គភាពមានដំណើរការកាន់តែល្អប្រសើរ។

លោក យឹម សំណាង បានបញ្ជាក់ថា៖ការចុះពិនិត្យជាក់ស្ដែងនាពេលនេះគឺពិតជាមានសារៈសំខាន់ដល់គណៈគ្រប់គ្រង និងបេក្ខភាពជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ ឆ្នាំ២០២៤ ទាំង៩ ក្រុង ស្រុក ក្នុងខេត្តបន្ទាយមានជ័យ គឺត្រូវខិតខំប្រឹងប្រែងធ្វើយ៉ាងណាឆ្លើយតបឲ្យបានច្រើន ជាអតិបរិមាចំពោះក្រុមការងារ តាមផ្នែកនិមួយៗដើម្បីសន្សំពិន្ទុ ដឹងថាពីព្រោះការប្រកួតប្រជែងនេះយើងមិនដឹងថាអ្នកណាជាប់ចំណាត់ថ្នាក់ល្អនោះទេ គឺក្នុងការជ្រើសរើសក្នុងចំណោមវិស័យអប់រំចំនួន៨សាលា ក្នុងនោះសាលាបឋមសិក្សា៤សាលា និងអនុវិទ្យាល័យ៤សាលា នៅក្នុងខេត្តបន្ទាយមានជ័យ។























ទន្ទឹមជាមួយគ្នានោះលោក អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍បន្តបញ្ជាក់ថា៖ ដូច្នេះហើយសូមគណៈគ្រប់គ្រងសាលាទាំងអស់ត្រូវបន្តសហការគ្នាកែលម្អគុណភាពសេវា ការគ្រប់គ្រង កាកែលម្អបរិស្ថាន និងមានទំនាក់ទំនងល្អជាមួយប្រជារាលរដ្ឋ សហគមន៍ និងដៃគូអភិវឌ្ឍ៕


Powered by Blogger.