នៅថ្ងៃទី១៨ ខែកញ្ញានេះ ពលរដ្ឋខ្មែរត្រឡប់មកពីប្រទេសថៃ មានចំនួន៣១នាក់ នគរបាលបានប្រើប្រាស់រថយន្ត០២គ្រឿង ជួយដឹកជញ្ចូនពួកគាត់ទៅកាន់លំនៅដ្ឋាន
បន្ទាយមានជ័យ: អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរង ផែនការងារកិច្ចការប៉ុស្តិ៍ ដឹកនាំកម្លាំងនគរបាលចំនួន១៥នាក់ សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ស្ថាប័នពាក់ព័ន្ធ ចុះជួយសម្របសម្រួលដល់ការឆ្លងដែនរបស់ពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ មកកម្ពុជាតាមច្រកអន្តរជាតិដូង ខេត្តបាត់ដំបង។
ជាលទ្ធផល នៅថ្ងៃព្រហស្បតិ៍នេះ ចាប់ពីម៉ោង៨.០០ នាទីព្រឹក ដល់ម៉ោង៤.០០នាទី ល្ងាច ប្រជាពលរដ្ឋខ្មែរវិលត្រឡប់ មានចំនួន៣១នាក់ ស្រី១៤នាក់ ក្នុងនោះកម្លាំងនគរបាលយើងបានប្រើប្រាស់រថយន្ត០២គ្រឿង ដឹកជញ្ជូនពលរដ្ឋទាំងនោះទៅកាន់លំនៅដ្ឋាន នៅតាមបណ្តាស្រុកក្នុងខេត្តបន្ទាយមានជ័យ។
ក្នុងថ្ងៃដដែលនេះ កម្លាំងនគរបាលបានសហការជាមួយអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ បានស្ទាក់ឃាត់ពលករឆ្លងដែនខុសច្បាប់តាមច្រកម៉ាឡៃចំនួន១០នាក់ ស្រី០៥នាក់យកមកអប់រំណែនាំ ខណះពួកគាត់ព្យាយាមលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ កម្លាំងនគរបាលបានប្រើប្រាស់រថយន្ត០១គ្រឿង ដឹកមកប្រគល់ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ចែងបន្ត៕
Post a Comment