មន្ត្រីសុខាភិបាលពេទ្យបង្អែករតនគិរី បើកឡានកិនក្មេងស្រី ម្នាក់ស្លាប់ ហើយសម្រុះសម្រួលដោយសំណង៥ពាន់ដុល្លារ តើរួចផុតពីច្បាប់ដែរឬទេ !


ខេត្តរតនគិរី។ :ក្មេងស្រីមួយរូប អាយុ ៤ឆ្នាំ បានស្លាប់ បន្ទាប់ពីត្រូវរថយន្តម៉ាក Lexus RX300 ពណ៌ស បើកបង្កកិន នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តរតនគិរី កាលពីថ្ងៃទី១៩ កញ្ញា ២០២៥ វេលាម៉ោងជាង ១រសៀល។

ជនរងគ្រោះឈ្មោះ បឿន ចន្ធូ មកពីស្រុកអូរយ៉ាដាវ បានមកជាមួយឪពុកម្តាយ ដើម្បីព្យាបាលជំងឺប្រចាំកាយនៅមន្ទីរពេទ្យ។ខណៈពេលកំពុងរត់លេងក្នុងបរិវេណ ក្មេងស្រីត្រូវបានរថយន្តកិនទាំងកង់មុខ និងកង់ក្រោយ បណ្តាលឲ្យរងរបួសធ្ងន់ ហើយបានស្លាប់នៅពាក់កណ្តាលផ្លូវ ពេលក្រុមគ្រូពេទ្យបញ្ជូនបន្តទៅមន្ទីរពេទ្យកុមារខេត្តសៀមរាប។

អ្នកបើកបររថយន្តបង្កមានឈ្មោះ ហេង រតនា អាយុជាង៥០ឆ្នាំ មន្ត្រីសុខាភិបាល នៃមន្ទីរពេទ្យបង្អែក ខេត្តរតនគិរី។ ក្រោយកើតហេតុ លោកបានព្យាយាមជួយសង្គ្រោះ និងបន្ទាប់មកបានធ្វើការ សម្រុះសម្រួលជាមួយឪពុកម្តាយជនរងគ្រោះ តាមរយៈការទូទាត់សំណងចំនួន ៥,០០០ ដុល្លារអាមេរិក។

លោក អូន សាវុធ ប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ថាករណីនេះអ្នកបើករថយន្ត បង្កដោយ អចេតនា  ហើយភាគីទាំងពីរបានសម្របសម្រួលគ្នារួចរាល់ នៅការិយាល័យចរាចរណ៍នៃ ស្នងការដ្ឋាននគរបាលខេត្ត។

បើយោងតាមការផ្សាយ ផេកផ្លូវការរបស់មន្ទីរពេទ្យបង្អែករតនគីរី ចេញសេចក្តីបំភ្លឺព័ត៌មាន បើកបរនៅល្បឿនយឺតៗ តើហេតុអ្វីចាប់ហ្វាំងមិនជាប់ តើករណីខាងលើនេះ និងទៅជាយ៉ាងណាវិញ សំណុំរឿងនេះ ត្រូវបានកម្លាំងនគរបាលបញ្ជូនទៅតុលាការដើម្បីចាត់វិធានការតាមផ្លូវច្បាប់ឬអត់ ខណៈជនបង្កក៏មិនត្រូវបានឃាត់ខ្លួន។

 

សូមរំលឹកថា កាលពីខែកក្កដា ឆ្នាំ២០២៤ លោក កើត រីទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា អ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ ត្រូវទទួលខុសត្រូវតាមច្បាប់ និងមិនអាចគ្រាន់តែបង់លុយ ដើម្បីរួចផុតពីទោសបានឡើយ។

អង្គភាពអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺ ពីលោក ឧត្តមសេនីយ៍ទោ អ៊ុង សុភាពស្នងការនគរបាលខេត្ត បាននោះទេដោយសារមិនមានលេខទូរស័ព្ទ​។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

👉https://t.me/+H0S010ecMsIxNjE1

👉https://t.me/chrtvonline

👉https://t.me/+2EkFkLj6PP80NDdl

👉@nakreach789 បារមីនាគខ្មៅ

👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម  0766493660

👉ទំនាក់ទំនង ប្រឹក្សាយោបល់  0719022227សូមអរគុណ។








Powered by Blogger.