កាស៊ីណូ៣៣ បង្កប់សង្វៀនជល់មាន់និងល្បែងជាច្រើនប្រភេទដុះស្លែជិតច្រកទ្វេភាគីព្រំដែន ស្វាយអាង៉ោងស្ថិត ស្រុកកំពង់ត្របែក មានទាំងខ្មែរ និង ជនជាតិវៀតណាមលួចឆ្លងដែនខុសច្បាប់ មកលេងល្បែង យ៉ាងគគ្រឹកគគ្រេង ចំណែកមន្ត្រីជំនាញ មិនហ៊ានបង្ក្រាប វគ្គ២
ខេត្តព្រៃវែង៖ តាមប្រភពពីប្រជាពលរដ្ឋដែលរស់ នៅក្បែរ"កាស៊ីណូ
"៣៣" ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងដែលស្ថិតនៅក្នុងភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក
បានអោយដឹងថា កាស៊ីណូ"៣៣"ជិតច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងបើកអោយពលរដ្ឋខ្មែរ
និងជនជាតិវៀតណាម ខ្លះមាន លិខិតឆ្លងដែន ខ្លះអត់លិខិតឆ្លងដែន សម្រុកចេញចូលមក លេងល្បែស៊ីសងក្នុងកាស៊ីណូ
"៣៣" យ៉ាងគគ្រឹកគគ្រេងរីឯអាជ្ញាធរ.សមត្ថកិច្ចមូលដ្ឋាន និងមេប៉ុស្តិ៍នគរបាលច្រកទ្វេភាគី
ព្រំដែនស្វាយអាង៉ោង រក្សាភាពស្ងៀមស្ងាត់។
លោក សួន សំអឿន អធិការស្រុកកំពង់ត្របែក និងលោកមេប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែន
ស្វាយ អាង៉ោងមានសមត្ថភាព ចុះបង្ក្រាបបទល្មើសទាំងនេះដែលឬទេ? ក្នុងនាមជាមន្ត្រីបំរើការងារ
ជូនប្រជាពលរដ្ឋ មិនគួរណាទុកបណ្តោយ យ៉ាងគឃ្លើនបែបនេះ ។
អង្គភាពសារព័ត៌មានយើងស្នើរសុំដល់ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តនិងលោក
ឧត្តមសេនីយ៍ ទោ ឈឿន ប៊ុនឆន ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង មិនគួរបណ្តែតបណ្តោយ អោយលោក សួន សំអឿន អធិការស្រុកកំពង់ត្របែក
ដេកលុងលក់ ភ្លេចខ្លួនជាមន្ត្រី បើកប្រាក់ខែរដ្ឋ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះត្រួតពិនិត្យ
ដោយក្តីអនុគ្រោះ ។
សូមរំលឹកថា: កាលពីថ្ងៃ
ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥
ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ
នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។យោងគោលនយោបាយភូមិ
សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង
០០៦ របស់អគ្គស្នងការនគរបាលជាតិ ។
យោងសារាចេណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់
របស់ក្រសួងមហាផ្ទៃលេខ ០៧២សណន ទាំង៥ចំណុច របស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់
ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ។
ថ្ងៃពុធ៤កើតខែមិគសិរឆ្នាំរោងឆស័ក
ពស២៥៦៨ រាជធានីភ្នំពេញ ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិត ស សុខា ។
អង្គភាពអ្នកសារព័ត៌មានយើង សង្ឃឹមថាលោក ឧត្តមសេនីយ៍ឯក សុខ វាសនា
អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍សូមមេត្តាចាត់មន្ត្រីជំនាញ ចុះស៊ើបអង្គេត
កាស៊ីណូ គ្មានស្លាកយីហោ ដែលមានរបងជញ្ជាំងសង្ក័សីពណ៌ខៀវខាងលើ ដោយក្តីអនុគ្រោះ ។
អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តម អភិសន្តិបណ្ឌិត
សសុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
សូមមេត្តា ចាត់មន្ត្រីជំនាញចុះអធិការកិច្ច ត្រួតពិនិត្យ ក្នុងករណីបង្ក្រាបខាងលើដោយក្តីអនុគ្រោះ។
យោងបទបញ្ចាលេខ:០១ ចុះនៅថ្ងៃទី១៤ខែកក្តដាឆ្នាំ២០២៥
របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ រាជរដ្ឋាភិបាល បានចេញបទបញ្ជាឱ្យបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
(Online Scams) ឱ្យបានម៉ឺងម៉ាត់បំផុត និងប្រសិទ្ធភាពបំផុត ។
អភិបាលរាជធានីខេត្ត ស្នងការរាជធានីខេត្ត មេបញ្ជាការកងរាជអាវុធហត្ថរាជធានីខេត្ត
ឬ មន្ត្រី រូបណា មិនអនុវត្តន៍បទបញ្ជា ប្រឈមមុខនឹងការវាយតម្លៃបញ្ចប់មុខតំណែង ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉https://t.me/+2EkFkLj6PP80NDdl
👉@nakreach789 បារមីនាគខ្មៅ
👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម 0766493660
👉 ទំនាក់ទំនង ប្រឹក្សាយោបល់ 0719022227សូមអរគុណ។
Post a Comment