ភូមិគ្រឹះដ៏ស្គឹមស្កៃមួយកន្លែងចាក់ដីច្រាំងទន្លេជាង១០ម៉ែត្រ ដែលមាន ទីតាំងស្ថិតនៅ ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល តើមានច្បាប់សាងសង់ដែលឬទេ សូមស្ថាប័នពាក់ព័ន្ធចុះត្រួតពិនិត្យ វគ្គ២

 

ខេត្តកណ្តាល :បន្ទាប់ពីអង្គភាពសារព័ត៌មាន ធ្វើដំណើរឆ្លងកាត់ ផ្លូវបេតុង១ខ្សែ ស្ថិតនៅភូមក្តុល ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាលបានឃើញភូមិគ្រឹះដ៏ស្គឹមស្កៃមួយកន្លែង មិនដឹងថាមានច្បាប់ ឬអត់  បានចាក់ដីចូលច្រាំងទន្លេ ប្រហែលជាង១០ម៉ែត្រ នៅតែរក្សាភាពស្ងៀមស្ងាត់

បើយោងតាមរូបភាពដែលក្រុមការងារសារព័ត៌មានយើង បានជួបគឺពិតជាមិនសរសើរមិនបាន តែមិនបានដឹងថា ភូមិគ្រឹះដ៏អស្ចារមួយកន្លែងនេះ ជារបស់ឯកឧត្តមរូបណានោះទេ បច្ចេកទេស សាងសង់ ដ៏ប្រណិត ចាក់ដីចូលច្រាំងងទន្លេ ដោយឡែក បើយើងបានចុះ ទៅដល់មាត់ច្រាំង យើងពិត ជាបានឃើញទេសភាព ទាក់ទាញអារម្មណ៍ដោយសារម្ចាស់ភូមិគ្រឹះបានចាក់ដីលុបចូលមាត់ ច្រាំងទន្លេប្រហែលជាង១០ម៉ែត្រ នេះបើយោងគ្រឹះចាស់ដែលប្រជាពលរដ្ឋរស់នៅកន្លែងនោះ តើមន្ត្រី ភូមិបាល ចាត់វិធានការយ៉ាងណាវិញ

យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ច។

យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច

យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨ ដោយបានសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ។

អង្គភាពសារព័ត៌មានយើងបានទំនាក់ទំនងទៅលោក ភូមិបាលស្រុកពញាឮធ្វើសេចក្តីជូនដំណឹងនិង ដើម្បីសូមការបកស្រាយ តាមរយះទូរស័ព្ទលេខ ០១២២២៧​៥៦៧ តែមិនអាចទំនាក់ទំនងបាន ទាក់ទិននិង ភូមិគ្រឹះ ចាក់ដីចូលច្រាំងទន្លេ។

អង្គភាពសារព័ត៌មានយើងបានទំនាក់ទំនងទៅលោក ថនសុវណ្ណាអភិបាលស្រុកពញាឮធ្វើសេចក្តីជូនដំណឹងនិង ដើម្បីសូមការបកស្រាយ តាមរយះទូរស័ព្ទលេខ ០៧៧ ៥៨៩៧៨៧ តែមិនអាចទំនាក់ទំនងបាន ទាក់ទិននិង ភូមិគ្រឹះ ចាក់ដីចូលច្រាំងទន្លេ។

អង្គភាពសារព័ត៌មានយើងបានទំនាក់ទំនងទៅលោកកាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគររមណីកម្មនិងសំណង់ខេត្តកណ្ដាលដើម្បីសូមការបំភ្លឺទាក់ទិននិង ភូមិគ្រឹះ ចាក់ដីចូលច្រាំងទន្លេ តាមរយះ ទូរស័ព្ទលេខ ០១២៨៥០៣០៧ ខលទៅ ទូរស័ព្ទ លោកជាប់រវល់ ។

អង្គភាពសារព័ត៌មានយើងបានទំនាក់ទំនងទៅលោក លោក​ផុន ប៊ុនធឿន ប្រធានមន្ទីរ រ៉ែនិងថាមពលខេត្តកណ្តាលដើម្បីសូមការបកស្រាយ តាមរយះទូរស័ព្ទលេខ ០៩៧៩៤៣២១៧១តែមិនអាចទំនាក់ទំនងបាន ទាក់ទិននិង ភូមិគ្រឹះ ចាក់ដីចូលច្រាំងទន្លេ។

 

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមគួចចំរើនអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលនិងជាគណៈមានជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋសូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យករណី ចាក់ដីចូលច្រាំងទន្លេ ដោយក្តីអនុគ្រោះ។

មិនតែប៉ុណ្ណោះ អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងធនធានទឹកនិងឧតុនិយមនិងឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល សូមមេត្តាចាត់មន្ត្រីជំនាញចុះអធិការកិច្ច្ ដោយក្តីអនុគ្រោះ។

អង្គភាពសារព័ត៌មានយើង  ស្នើសុំ ដល់ឯកឧត្តម សាយសំអាល់ រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះអធិការកិច្ច ចំពោះសំណង់រឹងចាក់ដីចូលច្រាំងទន្លេ  ដែលបានធ្វើសេចក្តីរាយការណ៍ខាងលើ ថាតើមានលិខិត អនុញាតឬមួយយ៉ាងណា  ស្របតាមលក្ខខណ្ឌរបស់ក្រសួងដែលឬទេ ដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។





















Powered by Blogger.