រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសបញ្ចប់មុខតំណែងលោកស្រី ធី សុវណ្ណថា ពីអភិបាលរងក្រុងអរិយក្សត្រ
ភ្នំពេញ៖
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ បានចេញប្រកាសស្តីពីការបញ្ចប់មុខតំណែងលោកស្រី ធី
សុវណ្ណថា ពីអភិបាលរង នៃគណៈអភិបាលក្រុងអរិយក្សត្រ ខេត្តកណ្តាល។
ការសម្រេចនេះបានធ្វើឡើង
បន្ទាប់ពីមានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន
ក្នុងនាមជាប្រធានគណបក្សប្រជាជននៅព្រឹកថ្ងៃទី០៣ ខែសីហានេះតែម្តង។
សូមជម្រាបថា
កន្លងមកលោកស្រី ធី សុវណ្ណថា តែងតែបង្ហោះសារលើគណនីហ្វេសប៊ុករបស់ខ្លួន
ពាក់ព័ន្ធនឹងកងទ័ព ខណៈប្រទេសជាតិកំពុងមានបញ្ហាជាមួយប្រទេសជិតខាង។ ការបង្ហោះនោះ
ធ្លាប់ត្រូវបានសម្តេចតេជោ ហៅទូរស័ព្ទ និងប្រាប់ឲ្យលុបចោលអត្ថបទចំនួន២រួចមកហើយ
ប៉ុន្តែទោះបីជាយ៉ាងណាលោកស្រី ធី សុវណ្ណថា នៅតែបង្ហោះព័ត៌មានដែលប៉ះពាល់ដល់កងទ័ព
ទើបសម្តេចតេជោ ហ៊ុន សែន សម្រេចចេញបញ្ជាឲ្យមានវិធានការបែបនេះ៕
អង្គភាពអ្នកសារព័ត៌មាន
ស៊ីអេចអ ធីវីអនឡាញ សូមគោរព និងអញ្ជើញ ឯកឧត្តម លោក លោកស្រី ពុកម៉ែបងប្អូន ចូលរួម
ក្នុងគ្រុប ដើម្បីតាមដាន ព័ត៌មាន ទាន់ហេតុការណ៍ យើងខ្ញុំ រួមផ្សាយការពារ និង ប្រឆាំងព័ត៌មានក្លែងក្លាយ
សូមតាមដានទាំងអស់គ្នា ដោយក្តីគោរព ។
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉@nakreach789 បារមីនាគខ្មៅ
👉 ទំនាក់ទំនងផ្សាយ
ពាណិជ្ជកម្ម តេឡេក្រាម 0766493660
👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម
0719022227សូមអរគុណ។






Post a Comment