កម្ពុជា-ចិន ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ និងកិច្ចអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

 



(ខេត្តព្រះសីហនុ)៖ កម្ពុជា-ចិន បានអនុវត្តយន្តការការងារក្នុងក្របខណ្ឌកិច្ចព្រមព្រៀងទ្វេភាគីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងក្របខណ្ឌអនុស្សារណៈយោគយល់គ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងបន្តជំរុញកិច្ចអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងបន្តជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ កម្ពុជា-ចិន។

 

នាឱកាសជំនួបនេះ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម Ling Ji អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការសម្របសម្រួលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងកិច្ចប្រជុំលើកទី១ របស់ក្រុមការងារកិច្ចសហប្រតិបត្តិការវិនិយោគ និងសេដ្ឋកិច្ច កម្ពុជា-ចិន កាលពីរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ៕

អង្គភាពអ្នកសារព័ត៌មាន ស៊ីអេចអ ធីវីអនឡាញ  រួមផ្សាយការពារ និង ប្រឆាំងព័ត៌មានក្លែងក្លាយ សូមតាមដានទាំងអស់គ្នា ដោយក្តីគោរព ។

👉https://t.me/+H0S010ecMsIxNjE1

👉https://t.me/chrtvonline

👉@nakreach789 បារមីនាគខ្មៅ

👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម  តេឡេក្រាម 0766493660

👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227/Thailand 0633871400 សូមអរគុណ។








Powered by Blogger.