កាលពីយប់ថ្ងៃទី០៩ ខែកក្តដា ឆ្នាំ២០២៥ មានករណីហិង្សានៅចំណុចផ្ទះលេខ១៧៤ ភូមិ២៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ

 


តិចតួចសោះ មិនយោគយល់! កាលពីយប់ថ្ងៃទី០៩ ខែកក្តដា ឆ្នាំ២០២៥ មានករណីហិង្សានៅចំណុចផ្ទះលេខ១៧៤ ភូមិ២៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រវាងភាគីរថយន្ត និងម៉ូតូ បើកបរបម្រុងប៉ះពារគ្នា រួចក៏មើលមុខឌឺដងដាក់គ្នាទៅវិញទៅមក ហើយខាងភាគីម៉ូតូក៏ជិះតាមភាគីរថយន្តដើម្បីសួរនាំអ្នកបើកបររថយន្ត ធ្វើឱ្យប៉ះពាក្យសម្ដីគ្នា និងរុញច្រានគ្នាទៅវិញទៅមក បង្កជាហិង្សា មិនបង្ករបួសស្នាមអ្វីនោះទេ។

ក្រោយកើតហេតុ ភាគីទាំងសងខាង នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ខណ្ឌដូនពេញ នាំយកមកសួរនាំ ហើយភាគីទាំងពីរក៌បានសំណូមពរសមត្ថកិច្ច សម្របសម្រួលដោះស្រាយ មិនធ្វើការប្តឹងផ្តល់គ្នានោះទេ សមត្ថកិច្ចក៏បានធ្វើការណែនាំ អប់រំ និងឲ្យធ្វើកិច្ចសន្យាមិនប្តឹងផ្តល់គ្នា រួចមកសមត្ថកិច្ចបានអនុញ្ញាតឱ្យភាគីទាំងពីរត្រឡប់ទៅផ្ទះរៀងខ្លួន៕

អង្គភាពអ្នកសារព័ត៌មាន ស៊ីអេចអ ធីវីអនឡាញ  រួមផ្សាយការពារ និង ប្រឆាំងព័ត៌មានក្លែងក្លាយ សូមតាមដានទាំងអស់គ្នា ដោយក្តីគោរព ។

👉https://t.me/+H0S010ecMsIxNjE1

👉https://t.me/chrtvonline

👉@nakreach789 បារមីនាគខ្មៅ

👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម  តេឡេក្រាម 0766493660

👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227/Thailand 0633871400 សូមអរគុណ។

Powered by Blogger.