រោងចក្រផលិតបារី គ្មានស្លាកយីហោនៅឃុំ ព្រៃវិហារស្រុកគងពិសី ពិតជា ទាក់ទាញអារម្មណ៍ នៃច្បាប់អន្តរជាតិវគ្គ១
ផ្សាយចេញនៅថ្ងៃទី០៦ខែកក្តដាឆ្នាំ២០២៥
ខេត្ត កំពង់ស្ពឺ ÷ទីតាំងរោងចក្រផលិតបារីរបស់ចិនខុសច្បាប់ ស្ថិតនៅក្នុងភូមិដំណាក់ពង្រ ឃុំព្រៃវិហារស្រុកគងពិសី ខេត្តកំពង់ស្ពឺ
ដែលជាកន្លែងផលិតបារី មួយកន្លែងនេះ ធ្វើអោយមានផលប៉ះ ពាល់សុខភាព ក្លិនជះចេញពីរោងចក្រផលិត។
ប្រជាពលរដ្ឋ
និងអង្គការសង្គមស៊ីវិលសង្ឃឹមថា ឯកឧត្តម ជាម ច័ន្ទ សោភ័ណក្នុងនាមគណ:មេបញ្ជាការឯកភាព
សូមមេត្តាចុះអធិការកិច្ច ចំពោះទីតាំងផលិតបារី ដែលកំពុងប្រព្រឹត្តបទល្មើស
ផលិតសារធាតុ ខុសច្បាប់ដើម្បីនាំចេញទៅបរទេស ដោយយោងនៅចំណុច គ្មានឈ្មោះឬស្លាកយីហោ
ដើម្បីបញ្ជាក់ ដោយមិនដឹងថា មានច្បាប់អនុញ្ញាតិត្រឹមត្រូវឬមួយយ៉ាងណានោះទេ?
អគ្គនាយកដ្ឋានគយ និងរដ្ឋាករ
ក្រសួងឧស្សាហកម្ម និងស្ថាប័នពាក់ព័ន្ធ
និងមន្ត្រីជំនាញនាយកដ្ឋាន(ក.ប.ប)គួរតែអនុវត្តន៍ច្បាប់ដែលបានចែង
នៅក្នុងព្រះរាជណាចក្រកម្ពុជា ក្នុងការត្រួតពិនិត្យ កាតព្វកិច្ច ផលិតផលខុសច្បាប់
ផលិតផលក្លែងក្លាយ ដើម្បីបញ្ជាក់ពីសមត្ថភាព នៃស្ថាប័ន ដែលបានចែង និងប្រកាសជាសាធារណ:
តែអ្វីដែលអង្គភាពសារព័ត៌មានយើង ចង់បើកបង្ហាញនោះ គឺក្លិនរបស់ថ្នាំ
រួមនិងសារធាតុញៀនមួយចំនួន ដែលជាមូលហេតុ ធ្វើអោយប៉ះពាល់ដល់សុខភាព
និងកើតជំងឺមហាជាច្រើនគ្រប់ប្រភេទដែលកន្លងមកអង្គភាពអ្នកសារព័ត៌មាន ជាច្រើនបានចុះផ្សាយជាបន្តបន្ទាប់
ពីមួយទៅមួយក្នុងការជំរុញឲ្យមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
និងស្ថាប័នពាក់ព័ន្ធជួយឆ្លើយបំភ្លឺ
ចំពោះទីតាំងរបស់ក្រុមហ៊ុនខាងលើគឺជាកន្លែងផលិតបារីខុសច្បាប់ បង្កើនផលិតសារធាតុញៀន
និងផលិតស្លាកយីហោ ផ្សេងៗជាច្រើន ។
បើយោងទៅតាមច្បាប់ដែលបានចែងនៅក្នុងក្រសួងពាណិជ្ជកម្មត្រូវបានកំណត់ម៉ាក
ចំនួនផលិតផល និងឈ្មោះក្រុមហ៊ុនទៅតាមការផ្ដល់ជូនមានចំនួនកំណត់ជាក់លាក់នៃក្រុមហ៊ុនខ្នាតតូច
មធ្យម និងខ្នាតធំ
និងចាំបាច់ត្រូវតែផ្ដល់ជូនទៅតាមចំនួនដែលបានសុំពីម្ចាស់សហគ្រាសឬម្ចាស់ក្រុមហ៊ុនដើម្បីអនុវត្តចេញដោយក្រសួងពាណិជ្ជកម្ម។
ផ្អែកតាមច្បាប់ដែលបានកំណត់ដោយនាយកដ្ឋានពន្ធដាររបស់ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុដែលបានផ្ដល់ជូននូវតម្លៃ
និងផលិតផលបានកំណត់ត្រូវតែការបង់ពន្ធទៅតាមម៉ាកនីមួយៗ
ដែលត្រូវបានចុះបញ្ជីក្រោមស្លាកយីហោរ ឬប្រភេទផលិតផល។
ទាក់ទងចំពោះការផលិតទៅនឹងវត្ថុធាតុដើមទៅតាមស្តង់ដា
និងបទដ្ឋានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានកំណត់នូវមុខរបររបស់ម្ចាស់សហគ្រាសឬក្រុមហ៊ុនដែលមានទំហំនៃមូលធនដែលបានកំណត់ដោយច្បាប់
ត្រូវបានចែងក្នុងមូលដ្ឋាននៃច្បាប់
និងធ្វើការផលិតនូវផលិតផលទាំងអស់ឲ្យស្របតាមស្តង់ដា នៃព្រះរាជាណាចក្រកម្ពុជា
និងស្របតាមគោលការណ៍មួយចំនួននៃស្តង់ដាអន្តរជាតិ។
រោងចក្រផលិតបារីគេចពន្ធខុសច្បាប់មួយកន្លែងនេះ
កំពុងទទួលការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ និងក្លាយជាកន្លែងស្តុកបារី
ក្នុងការបញ្ជូនទៅចែកចាយនៅបរទេស គេចពន្ធ
លំហូរតាមច្រករបៀងទៅបរទេសដែលជាដៃគូរួមគំនិត ក្នុងការផលិតនិងចែកចាយ ។
ទាំងនោះ
បង្កើតទីតាំងក្នុងការផលិតបារីខុសច្បាប់ ងាយស្រួលនិងបិទបាំង ក្រសែរភ្នែកអន្តរជាតិ
តែអ្វីដែលគួរអោយសោកស្តាយជាទីបំផុតនោះប្រទេសកម្ពុជាយើង និងរងនៅការចោទប្រកាន់
និងទទួលការរិះគន់ពីមហាជនគ្រប់ទិសទី សូមថ្នាក់ដឹកនាំមេត្តាពិនិត្យ។
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់
កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំដែលហៅកាត់ថា
(ក.ប.ប)អគ្គនាយកដ្ឋានគយនិងរដ្ឋាករ និងស្ថាប័នក្រសួងពាក់ព័ន្ធនានា
សូមអនុវត្តតាមមូលដ្ឋានគ្រិះនៃច្បាប់ ដោយក្តីអនុគ្រោះ។ប្រជាពលរដ្ឋ
ស្នើសុំដល់ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា
ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់មន្ត្រីជំនាញ
ចុះទៅពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉@nakreach789 បារមីនាគខ្មៅ
👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម តេឡេក្រាម 0766493660
👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227/Thailand 0633871400 សូមអរគុណ។
Post a Comment