ច្រកអន្តរជាតិភ្នំឌិន នាំចូលបន្លែ ផ្លែឈើ គ្រប់មុខទាក់ទាញ អារម្មណ៍ប្រជាពលរដ្ឋខ្មែរ និងអង្គការសង្គមស៊ីវិល សូមមន្ត្រីជំនាញ មេត្តាត្រួតពិនិត្យ រឿងគុណភាពផងទាន(វគ្គ២)
ផ្សាយចេញនៅថ្ងៃទី០៥ ខែកក្តដា ឆ្នាំ២០២៥
ខេត្តតាកែវ : សមិទ្ធផលនិងបន្លែផ្លែឈើត្រីសាច់និងភេសជ្ជ:
រួមទាំង របស់ប្រើប្រាស់ផ្សេងៗមួយចំនួនដែលរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាយើងបានហាមឃាត់និងយកចិត្តទុកដាក់បំផុតចំពោះសុខភាពរបស់ប្រជាពលរដ្ឋទាក់ទិននិងការនាំចូល
ពីបរទេស គួរតែមន្ត្រីជំនាញមេត្តាត្រួតពិនិត្យ អោយបានគ្រប់ជ្រុងជ្រោយ។
នៅក្នុងនោះអង្គភាពសារព័ត៌មានយើង
បានសង្កេតឃើញថានៅស្រុកគិរីវង់ខេត្តតាកែវច្រកព្រំដែនអន្តរជាតិភ្នំដិន
ដែលមានព្រំប្រទល់ជាប់និងប្រទេសវៀតណាម បាននាំចូលទំនិញគ្រប់ប្រភេទ
មានទាំងបន្លែផ្លែឈើនិងទំនិញគ្រប់មុខនាំចូលមកចែកចាយក្នុងប្រទេសកម្ពុជាយ៉ាងគគ្រឹកគគ្រេង
ដោយមិនដឹង ថាមានការត្រួតពិនិត្យយ៉ាងណានោះទេតើមន្ត្រីសាខាគយខេត្តតាកែវ
និងមន្ត្រីក.ប.បចាត់វិធានការយ៉ាងណាវិញចំពោះករណីទាំងនេះ
។
យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុត
របស់ សម្តេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអណត្តិទី៧នេះ
បានយកចិត្តទុកដាក់ពីសុខទុក្ខសុខភាពសុវត្តិភាពរបស់ប្រជាពលរដ្ឋគ្រប់ រូបជាចម្បង ដោយឡែករថយន្តដឹកទំនិញទាំងនោះ កំពុងទាកទាញអារម្មណ៍មហាជនគ្រប់ស្រទាប ទាក់ទិនទៅនិងសុខភាពក្នុងការប្រើប្រាស់ ។
អង្គភាពអ្នកសារព័ត៌មានយើង
ស្នើសុំដល់ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណ:អភិបាលខេត្តតាកែវ សូមមេត្តាចាត់មន្ត្រីជំនាញចុះអធិការកិច្ចត្រួតពិនិត្យ ច្រកព្រំដែនអន្តរជាតិភ្នំឌិនដោយក្តីអនុគ្រោះ។
សូមបញ្ជាក់ផងដែលថារយ:ពេលកន្លងមកលោក
ស៊ុន ឆាយ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន
ម្តងរួចមកហើយតែមិនដឹងថាពេលនេះប្រធានសាខា គយថ្មីជាអ្នកណានោះទេ ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមបណ្ឌិត
គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមមេត្តា ចាត់មន្ត្រីជំនាញ
ចុះត្រួតពិនិត្យ ទំនិញខាងលើដោយក្តីអនុគ្រោះ។
អង្កភាពសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិត
សសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
សូមមេត្តាចាត់មន្ត្រីជំនាញចុះអធិការកិច្ចច្រកព្រំដែនអន្តរជាតិភ្នំឌិនដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម 0766493660
👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227/Thailand
0633871400 សូមអរគុណ។
Post a Comment