អគារអនឡាញដុះស្លែខុសច្បាប់ នៅក្រុងប៉ោយប៉ែត ល្មើសនិងបទបញ្ជា និងអនុសាសន៍របស់សម្តេច បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅតែរក្សាភាពស្ងៀមស្ងាត់ វគ្គ៥

 


ផ្សាយចេញនៅថ្ងៃទី ០៥ខែមិថុនាឆ្នាំ២០២៥

ក្រុងប៉ោយប៉ែត៖ អគារមួយកន្លែង ដែលមានទីតាំង នៅទុលមុខធនាគារអេស៊ីលីដា ជាប់ភ្លើងស្តុប ផ្លូវជាតិលេខ៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ  កំពុងបើកដំណើរការ លេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញខុសច្បាប់ ដោយមិនខ្លាចញញើតច្បាប់សូម្បីតែបន្តិច ចំណែក អាជ្ញាធរនិងមន្ត្រីមានសមត្ថកិច្ចប្រចាំតំបន់នៅតែរក្សាភាពស្ងៀមស្ងាត់ ប្រជាពលរដ្ឋនិងអង្គការសង្គម ស៊ីវិលដាក់ការសង្ស័យថាគឺជាឆ្នាំងបាយ  របស់មន្ត្រីប្រចាំតំបន់ ។

សូមបញ្ជាក់ផងដែលថា រាល់សកម្មភាព របស់អ្នកសារព័ត៌មាន និងមន្ត្រីមួយចំនួនតូច ខលមកធ្វើកិច្ច អន្តរាគមន៍ អង្គភាពសារព័ត៌មានយើង សូមអរគុណនិងសូមបញ្ជាក់ប្រាប់ថា មិនមែនជាកាតព្វកិច្ច របស់អ្នក ការផ្សព្វផ្សាយព័ត៌មាន រាល់សកម្មភាពបទល្មើស គឺជាកាតព្វកិច្ចគួរតែចូលរួម ក្នុងការទប់ ស្កាត់ យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុត របស់នាយករដ្ឋមន្ត្រី អាណត្តិទី៧ ដែលសម្តេចកំពុងដឹកនាំ នាវាសន្តិភាព ក្នុងការអភិវឌ្ឍន៍ ។  

យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីក្រុងប៉ោយប៉ែតនេះបានឬមួយយ៉ាងណា។

សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

យោងសារាចរណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ របស់ក្រសួងមហាផ្ទៃលេខ ០៧២សណន ទាំង៥ចំណុច របស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ។ ចុះ ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិត សសុខា ។

អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំ ដល់លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ  សូមជួយត្រួតពិនិត្យក្នុងករណីខាងលើ ដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំ ដល់ឯកឧត្តម អ៊ុំ រាត្រី  អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ  សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យដោយក្តីអនុគ្រោះ។

អង្គភាពសារព័ត៌មានយើងសង្ឃឹមថា ឧត្តមសេនីយ៍ឯក សៀង សេន ប្រធានយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មនិងចុះអធិការកិច្ច ចំពោះទីតាំងខាងលើផងទាន។

នៅក្នុងករណីម្ចាស់ទីតាំងបានជួលអគារខាងលើនេះភាគច្រើនតែងតែមានជនបរទេស មិនតែប៉ុណ្ណោះ អង្គភាពអ្នកសារព័ត៌មានយើង សង្ឃឹមថាលោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍សូមមេត្តាចាត់មន្ត្រីជំនាញ ចុះស៊ើបអង្គេត ចំពោះ អគារ អនឡាញមួយកន្លែងនេះដោយក្តីអនុគ្រោះ ។

អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  សូមមេត្តា ចាត់មន្ត្រីជំនាញចុះអធិការកិច្ច ត្រួតពិនិត្យ ក្នុងករណីបង្ក្រាបខាងលើដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានរស់ក្រោម ដំបូងសន្តិភាព ស៊ីអេចអ ធីវីអនឡាញសូមធ្វើសេចក្តីរាយការណ៍ ជូនសម្តេច បវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្នើសុំ សម្តេចជាទីគោរពដ៏ខ្ពង់ ខ្ពស់ បំផុត នៃខ្ញុំ សូមសម្តេចមេត្តា អនុវត្តអភិក្រមទី៥ ដើម្បីបោសសម្អាត មន្ត្រីមិនអនុវត្តច្បាប់ យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុច និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ ព្រមទាំងចរាចរណែនាំ របស់ក្រសួង និងស្ថាប័នពាក់ព័ន្ធ ក្នុងកិច្ចពង្រឹងច្បាប់ដោយក្តីអនុគ្រោះ ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

👉https://t.me/+H0S010ecMsIxNjE1

👉https://t.me/chrtvonline

👉@nakreach789 បារមីនាគខ្មៅ

👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម  តេឡេក្រាម 0766493660

👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227/Thailand 0633871400 សូមអរគុណ។


















Powered by Blogger.