ប្រទេសកម្ពុជា ដែនដីសន្តិភាព ចំណែកប្រទេសថៃ កំពុងស្រេកឃ្លាន ឈ្លានពានទឹកដីនិងកំពុងវង្វេងប្រវត្តិសាស្ត្រ វគ្គ១
ផ្សាយចេញនៅថ្ងៃទី ២៩ខែមិថុនាឆ្នាំ២០២៥
កម្ពុជាបានឆ្លងកាត់រួចមកហើយ ការបែកបាក់ក្រុមគ្រួសារដោយសារសង្គ្រាម ទើបកម្ពុជាត្រូវការសន្តិភាព។
ប្រជាពលរដ្ឋ មន្រ្តីរាជការ យោធា និងរាជរដ្ឋាភិបាល រួមគ្នាសាមគ្គីភាពគ្នាជាធ្លុងមួយ ក្នុងការ ការពារជាតិ អធិបតេយ្យភាព បូរណភាពទឹកដី ដែលជាខឿនការពារជាតិ ដ៏រឹងមាំរបស់ជាតិ ព្រឹត្តិការណ៍នៅក្នុង ខែមិថុនាឆ្នាំ២០២៥នាពេលកន្លងមក គឺបានបញ្ជាក់យ៉ាងច្បាស់លាស់ពីកម្លាំងសាមគ្គី រួមចិត្ត រួមកម្លាំង ក្នុងការគាំទ្រនិងផ្តល់កម្លាំងចិត្ត បងៗមន្ត្រីយោធាជួរមុខ និងប្រមុខរាជរដ្ឋាភិបាល ដោយមានគោលដៅតែមួយគឺសន្តិភាព។
ដោយឡែកប្រទេសថៃ ឯណោះវិញ ពួកគេកំពុងវង្វេងប្រវត្តិសាស្ត្រ ប្រើគ្រប់មធ្យោបាយមាន មហិច្ឆតា លោភលន់ ឈ្លានពានទឹកដីនៃប្រទេសជិតខាង ស្រេកឃ្លានសង្គ្រាម ដោយពួកគេពុំទាន់ ស្គាល់ពាក្យ ថាសង្គ្រាម ឧ្យបានច្បាស់លាស់។
នាពេលបច្ចុប្បន្ននេះប្រទេសថៃ មានក្រុមយោធាដែលមិនស្ដាប់នាយករដ្ឋមន្រ្តី មាននាយករដ្ឋមន្រ្តីដែលគ្មានភាពម្ចាស់ការ ក្បត់ប្រជាជនខ្លួនក្បត់ព្រះមហាក្សត្រ មានក្រុមជ្រុលនិយមបាតុកម្មប្រឆាំងទម្លាក់នាយករដ្ឋមន្រ្តី ប្រទេសថៃបានហ្នឹងកំពុងបែកបាក់គ្នា ឈ្លោះគ្នាដណ្ដើមអំណាចផ្ទៃក្នុង ទាំងនេះ កំពុងតែបើកបង្ហាញយ៉ាងច្បាស់ទៅលើឆាកអន្តរជាតិថា ប្រទេសថៃកំពុងត្រូវការសង្គ្រាម ដើម្បីឈ្លានពានទ្រព្យសម្បត្តិអ្នកដទៃ។
ព្រឹត្តិការណ៍ទាំងនេះ បានបង្ហាញឱ្យពិភពលោកបានឃើញកាន់តែច្បាស់ អំពីប្រទេសថៃ ដែលលាងខ្លួនឯងមិនជ្រះ ហើយដើររករឿងឈ្លានពានបណ្តាលប្រទេសជិតខាង យកបញ្ហាជម្លោះផ្ទៃក្នុងរបស់ខ្លួន ទម្លាក់លើរឿងព្រំដែនជាមួយប្រទេសជិតខាង សាងស្ថានការបិទបាំង បទឧក្រិដ្ឋកម្ម គ្រប់យ៉ាង ។
ដោយឡែក បើយោងតាមការផ្សាយពីសារព័ត៌មានបរទេស រយ:ប៉ុន្មានថ្ងៃកន្លងទៅនេះ ប្រទេសថៃ កំពុងតែប៉ះទង្គិចជាមួយបណ្តាលប្រទេសជិតខាង ដែលធ្វើឱ្យយោធាមួយ ចំនួនត្រូវបាត់បង់ជីវិត ជាបន្តបន្ទាប់ នៅក្នុងនោះដែរ ក្រុមគ្រួសារដែលត្រូវជាសាច់ញាតិបានបង្ហោះទៅលើបណ្តាញទំនាក់ ទំនងសង្គម ។
អ្នកសារព័ត៌មានអនុបណ្ឌិត និងបណ្ឌិតមួយចំនួន នៅក្នុងប្រទេសថៃ ពួកគេកំពុងតែក្បត់ មនសិការ ផ្សព្វផ្សាយព័ត៌មានប្រឌិត ឃុបឃិតជាមួយក្រុមជ្រុលនិយម និងកម្លាំងយោធា ដែលមានមហិច្ឆតា ស្រេកឃ្លានសង្គ្រាមឈ្លានពានទឹកដី វង្វេងប្រវត្តិសាស្ត្រ ខ្វះការពិចារណា សាងភាពតានតឹងសម្លឹង អំណាច ធ្វើឱ្យប្រជាពលរដ្ឋខ្វះភាពកក់ក្តៅ ដែលជាដានចាស់ កើតមានជាញឹកញាប់គ្មានថ្ងៃបញ្ចប់។
ប្រជាពលរដ្ឋ នៃព្រំដែនដែលជាប្រទេសជិតខាង តែងតែមានទំនាក់ទំនងល្អនិងគ្នា មិនដែលមាន គំនិតរើសអើងឬប្រកាន់ពូជសាសន៍អ្វីនោះឡើយ គឺពួកគាត់ត្រូវការសន្តិភាព ត្រូវការភាពកក់ក្តៅ និងត្រូវការអភិវឌ្ឍន៍ ទាំងនេះជាសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។
នៅក្នុងឱកាសនេះ ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋខ្មែរមួយរូប និងអតីតកាលជាគណ:កម្មការនាយក នៃសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយ អាស៊ាននៅកម្ពុជា និងជាម្ចាស់គេហទំព័រ ស៊ីអេចអធីវីអនឡាញ សូមគាំទ្រយ៉ាងពេញទំហឹង រាល់ការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល និងសម្តេចធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងដឹកនាំនាវាសន្តិភាព (អរគុណសន្តិភាព)
ដោយ បារមីនាគខ្មៅសូមអរគុណ។
Post a Comment