តើលោកអធិការក្រុង ប៉ោយប៉ែត មានសមត្ថភាព បង្ក្រាប អគារអនឡាញដុះស្លែខុសច្បាប់ ដែល ល្មើសនិងបទបញ្ជា និងអនុសាសន៍របស់សម្តេច បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែលឬទេ វគ្គ៦
ផ្សាយចេញនៅថ្ងៃទី ១២ខែមិថុនាឆ្នាំ២០២៥
ក្រុងប៉ោយប៉ែត៖ អគារមួយកន្លែង
ដែលមានទីតាំង នៅទុលមុខធនាគារអេស៊ីលីដា ជាប់ភ្លើងស្តុប ផ្លូវជាតិលេខ៥
សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
កំពុងបើកដំណើរការ លេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញខុសច្បាប់
ដោយមិនខ្លាចញញើតច្បាប់សូម្បីតែបន្តិច ចំណែក អាជ្ញាធរនិងមន្ត្រីមានសមត្ថកិច្ចប្រចាំតំបន់នៅតែរក្សាភាពស្ងៀមស្ងាត់ ប្រជាពលរដ្ឋនិងអង្គការសង្គម
ស៊ីវិលដាក់ការសង្ស័យថាគឺជាឆ្នាំងបាយ របស់មន្ត្រីប្រចាំតំបន់ ។
សូមបញ្ជាក់ផងដែលថា
រាល់សកម្មភាព របស់អ្នកសារព័ត៌មាន និងមន្ត្រីមួយចំនួនតូច ខលមកធ្វើកិច្ច អន្តរាគមន៍
អង្គភាពសារព័ត៌មានយើង សូមអរគុណនិងសូមបញ្ជាក់ប្រាប់ថា មិនមែនជាកាតព្វកិច្ច របស់អ្នក
ការផ្សព្វផ្សាយព័ត៌មាន រាល់សកម្មភាពបទល្មើស គឺជាកាតព្វកិច្ចគួរតែចូលរួម
ក្នុងការទប់ ស្កាត់ យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុត របស់នាយករដ្ឋមន្ត្រី អាណត្តិទី៧
ដែលសម្តេចកំពុងដឹកនាំ នាវាសន្តិភាព ក្នុងការអភិវឌ្ឍន៍ ។
យោងគោលនយោបាយភូមិ
សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ
និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ
អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីក្រុងប៉ោយប៉ែតនេះបានឬមួយយ៉ាងណា។
សូមរំលឹកថា: កាលពីថ្ងៃ ទី១៨
ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥
ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ
និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ
នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
យោងសារាចរណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់
របស់ក្រសួងមហាផ្ទៃលេខ ០៧២សណន ទាំង៥ចំណុច
របស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់
ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ។ ចុះ
ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិត សសុខា ។
ការអនុវត្តច្បាប់របស់មន្ត្រីមួយចំនួនតូច នៅក្នុងខេត្តបន្ទាយមានជ័យ
ជាពិសេសក្រុងប៉ោយប៉ែត បែបស្តុងដាពីរ គឺជះឥទ្ធិពលដល់អាក្រក់ មកលើសង្គម ដែលធ្វើអោយប៉ះពាល់កិត្តិយស
សេចក្តីថ្លៃថ្នូ ដល់មន្ត្រីនគរបាល ដែលកំពុងបំពេញភារកិច្ច ស្អាតស្អំ នៅក្នុងនោះ កាតព្វកិច្ចក្នុងនាមមន្ត្រីអនុវត្តច្បាប់
មិនគួរណាបណ្តែតបណ្កោយ អោយក្រុមញៀនល្បែង ដើរជួលអគារបង្កើនបទល្មើស ដែលជាចរាចរណែនាំ របស់រាជរដ្ឋាភិបាលនោះទេ
នៅក្នុងចំណុចនេះ ម្ចាស់អគារដ៏មានឥទ្ធិពល ពិតជាមានខ្នងបង្អែកដ៏រឹងមាំ
ទើបលោក ឧត្តមសេនីយ៍ទោស្នងការដ្ឋាននគរបាល ក៏មិនហ៊ានចុះបង្ក្រាប
តែទោះបីយ៉ាងណាក្តី ករណីអគារអនឡាញខាងលើ អង្គភាពអ្នកសារព័ត៌មានយើង បានបំពេញកាតព្វកិច្ច
ក្នុងការផ្តល់ព័ត៌មាន ជូនថ្នាក់ដឹកនាំដើម្បីអោយជ្រាបជាព័ត៌មាន ។
អង្គភាពអ្នកសារព័ត៌មានយើង
ស្នើសុំ ដល់លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ
ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
សូមជួយត្រួតពិនិត្យក្នុងករណីខាងលើ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើង
ស្នើសុំ ដល់ឯកឧត្តម អ៊ុំ រាត្រី
អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ
សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យដោយក្តីអនុគ្រោះ។
អង្គភាពសារព័ត៌មានយើងសង្ឃឹមថា
ឧត្តមសេនីយ៍ឯក សៀង សេន ប្រធានយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្មនិងចុះអធិការកិច្ច
ចំពោះទីតាំងខាងលើផងទាន។
នៅក្នុងករណីម្ចាស់ទីតាំងបានជួលអគារខាងលើនេះភាគច្រើនតែងតែមានជនបរទេស
មិនតែប៉ុណ្ណោះ អង្គភាពអ្នកសារព័ត៌មានយើង សង្ឃឹមថាលោក ឧត្តមសេនីយ៍ឯក សុខ វាសនា
អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍សូមមេត្តាចាត់មន្ត្រីជំនាញ
ចុះស៊ើបអង្គេត ចំពោះ អគារ អនឡាញមួយកន្លែងនេះដោយក្តីអនុគ្រោះ ។
អង្គភាពអ្នកសារព័ត៌មានយើង
ស្នើសុំដល់ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា
ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
សូមមេត្តា ចាត់មន្ត្រីជំនាញចុះអធិការកិច្ច ត្រួតពិនិត្យ ក្នុងករណីបង្ក្រាបខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានរស់ក្រោម
ដំបូងសន្តិភាព ស៊ីអេចអ ធីវីអនឡាញសូមធ្វើសេចក្តីរាយការណ៍ ជូនសម្តេច បវរធិបតី
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្នើសុំ សម្តេចជាទីគោរពដ៏ខ្ពង់ ខ្ពស់
បំផុត នៃខ្ញុំ សូមសម្តេចមេត្តា អនុវត្តអភិក្រមទី៥ ដើម្បីបោសសម្អាត
មន្ត្រីមិនអនុវត្តច្បាប់ យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុច
និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ ព្រមទាំងចរាចរណែនាំ របស់ក្រសួង
និងស្ថាប័នពាក់ព័ន្ធ ក្នុងកិច្ចពង្រឹងច្បាប់ដោយក្តីអនុគ្រោះ ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
👉https://t.me/+H0S010ecMsIxNjE1
👉https://t.me/chrtvonline
👉@nakreach789 បារមីនាគខ្មៅ
👉 ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម តេឡេក្រាម 0766493660
Post a Comment