លោក ឆេង សាវិន ប្រធានការិយាល័យគយ​និងរដ្ឋាករដូងរងការចោទប្រកាន់ថា បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​នាំចូលទំនិញគេចពន្ធ ​ទំ​និ​ញ​បង់ពន្ធ​មិន​គ្រប់និងទំនិញខូចគុណភាពពីប្រទេសវៀតណាមយ៉ាងពេញទំំហឹង

 

ខេត្ត​ស្វាយរៀង ៖ប្រភព​ស្និទ្ធ​នឹង​ មេការិយាល័យ​គយ​ច្រកទ្វារតំបន់ ព្រំដែនដូង ស្រុក​រមាស​ហែក ខេត្តស្វាយរៀង បានឲ្យដឹងថា លោក ឆេង សាវិន ដែលជាប្រធានការិយាល័យគយនិងរដ្ឋាករដូង បើកដៃអោយក្រុមឈ្មួញទាំងតូចទាំងធំនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខូចគុណភាពពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក ដោយមិន​ញញើត​ក្នុង​ការប្រមូល​លុយ​តាមរបៀប​ពុករលួយ

​ បច្ចុប្បន្ន​ឈ្មួញ និង​អាជីវករ អាច​ធ្វើ​សកម្មភាព​នាំចូល​ទំនិញគ្រប់ប្រភេទ​ពី​ប្រទេសវៀតណាមតាម​ច្រកទ្វារ​តំបន់ ព្រំដែន​ដូង ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង យ៉ាង​គគ្រឹក គគ្រេង រីឯលោក ឆេង សាវិន ប្រធានការិយាល័យគយច្រកទ្វារតំបន់ ព្រំដែនដូង មិនបានត្រួតពិនិត្យឲ្យ បានត្រឹមត្រូវនោះទេ។​

ដោយឡែកបើតា​មការ​បង្ហើបពី​មន្ត្រី​នៅ​ច្រក​ទ្វារ​​តំបន់ ព្រំដែន​ដូង ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង បានឲ្យដឹងថា សកម្មភាព​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់ តាម​ច្រកទ្វារ​តំបន់ ព្រំដែន​ដូងកើតឡើង​យ៉ាង​ពេញបន្ទុក​​ជាងនេះទៀត​នោះភាពមិនប្រក្រតីប្រព្រឹត្តអំពើពុករលួយរបស់ លោក ឆេង សាវិន ឃុបឃិតជាមួយឈ្មួញវៀតណាម និងឈ្មួញខ្មែរ ដឹកជញ្ជូន ទំនិញគ្រប់ប្រភេទ ប្រព្រឹត្ត​ទៅ​យ៉ាងរលូន

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមមេត្តា ចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យនៅក្នុងករណីនេះដោយក្តីអនុគ្រោះ

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្តម ឱមយ៉ិនទៀង ទេសរដ្ឋមន្ដ្រី និងជាប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ ចាត់មន្ត្រីជំនាញ ចុះស៊ើបអង្កេត រឿងនេះដោយក្តីអនុគ្រោះ

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

👉https://t.me/+H0S010ecMsIxNjE1

👉https://t.me/chrtvonline

👉ទំនាក់ទំនងផ្សាយ ពាណិជ្ជកម្ម 0766493660

👉ទំនាក់ទំនង ប្រឹក្សាយោបល់ តាមរយៈតេឡេក្រាម 0719022227/Thailand 0633871400 សូមអរគុណ។

















Powered by Blogger.