ទីតាំងល្បែងអនឡាញខុសច្បាប់ នៅទុលមុខស្ថានីយ៍ប្រេងឥន្ធនៈតេលា រង្វង់មូលព្រាប(ស )លោកវរ:សេនីយ៍ទោ ឃុត តុងហូ អធិការស្រុកសង្កែ ហើយថា អត់មានលេងទេ វគ្គ៣
ផ្សាយចេញនៅថ្ងៃទី ៣០ខែឧសភាឆ្នាំ២០២៥
ស្រុកសង្កែ ៖
តាមសេចក្តីរាយការណ៍ពីប្រភពខ្សឹបៗបានបង្ហើបប្រាប់អង្គភាពស៊ីអេចអ
ធីវីអនឡាញ មានទីតាំងមួយកន្លែង
កំពុងលួចបើកលេងល្បែងស៊ីសង ខុសច្បាប់ ស្ថិតនៅទុលមុខស្ថានីយ៍ប្រេងឥន្ធនៈតេលា រង្វង់មូលព្រាប(ស)
ផ្លូវជាតិលេខ៥ ឃុំអន្លង់វិល
ស្រុកសង្កែខេត្តបាត់ដំបង មានករណីលួចបើកល្បែង ស៊ីសងតាមប្រព័ន្ធអនឡាញខុសច្បាប់ ដុះស្លែជាយូណាស់មកហើយ ដោយមិនរំខានដែនសមត្ថកិច្ចប្រចាំតំបន់ នៅក្នុងនោះអង្គភាពស៊ីអេចអ
បានធ្វើសេចក្តីរាយការណ៍ជូន អធិការពីរដង តែលោកអធិការមិនអើពើនិងសេចក្តីរាយការណ៍របស់សារព័ត៌មានឡើយ។
លោកអធិការបានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មានថា
លោកបានទទួលដំណឹងហើយ នៅថ្ងៃទី២៦ខែឧសភា ឆ្នាំ២០២៥ លោកបានអោយកម្លាំងទៅត្រួតពិនិត្យហើយ
តែអត់មានលេងទេ នេះបើយោងតាមសម្តីលោកអធិការបានប្រាប់ តែអ្វីដែលអង្គភាពសារព័ត៌មានយើង ចង់បើក បង្ហាញនោះ
លោកវរ:សេនីយ៍ទោ ឃុត តុងហូ អធិការស្រុកសង្កែ អសមត្ថភាព ឬមួយកំពុង
ប្រព្រឹត្តបទល្មើស នៃល្បែងស៊ីសង ដោយឡែក មិនចុះបង្ក្រាបដោយម្ចាស់ទីតាំងនិងក្រុមញៀនល្បែងទាំងនោះ
អោយផ្អាកលេងជាបណ្តុះអាសន្ន ។
ក្នុងនាមជាមន្ត្រីមិនអនុវត្តច្បាប់ មិនបានបំពេញកាតព្វកិច្ចក្នុងនាមជាមន្ត្រីល្មើសនិងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧
ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង ០០៦
របស់អគ្គស្នងការនគរបាលជាតិ
អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីស្រុកសង្កែនេះបានឬមួយយ៉ាងណា។
សូមរំលឹកថា: កាលពីថ្ងៃ ទី១៨
ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥
ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ
និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ
នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
យោងសារាចរណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់
របស់ក្រសួងមហាផ្ទៃលេខ ០៧២សណន ទាំង៥ចំណុច
របស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់
ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើចុះ
ថ្ងៃពុធ៤កើតខែមិគសិរឆ្នាំរោងឆស័ក ពស២៥៦៨ រាជធានីភ្នំពេញ ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤
ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិត សសុខា
។
ល្បីថា ល្បែងស៊ីសងនៅក្នុងខេត្តបាត់ដំបង មានខ្នងបង្អែកដ៏រឹងមាំ
មិនមានអ្នកណាហ៊ានប៉ះ ហ៊ានបង្ក្រាប ព្រោះជាឆ្នាំងបាយរបស់មន្ត្រីមួយចំនួន ប្រចាំតំបន់។
អង្គភាពអ្នកសារព័ត៌មានយើង
ស្នើសុំ ដល់លោកឧត្តមសេនីយ៍ទោដាញ់ អេងប៊ុនចាន់
ស្នងការនគរបាលខេត្តបាត់ដំបង
សូមជួយត្រួតពិនិត្យក្នុងករណីខាងលើ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើង
ស្នើសុំ ដល់ឯកឧត្តម សុខលូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង
សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើង
ស្នើសុំដល់ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា
ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
សូមមេត្តា ចាត់មន្ត្រីជំនាញចុះអធិការកិច្ច ត្រួតពិនិត្យ
ក្នុងករណីបង្ក្រាបខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
វិជ្ជាជីវៈអ្នកសារព័ត៌មាន
ប្រតិបត្តិការពិសេស ចុះស៊ើបអង្កេត យោងតាមសំណើររបស់ប្រជាពលរដ្ឋ ដើម្បីតាមដានព័ត៌មាន
សូមចុច👉https://t.me/chrtvonlineគ្រុបព័ត៌មាន ទាន់ហេតុការណ៍របស់អង្គភាពស៊ីអេចអ សូមអរគុណ។
សូមចុច👉https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ខេត្តក្រុង បណ្តំអង្គភាពសូមអរគុណ។
សូមចុច 👉 Telegram Tel 0719022227 សូមអរគុណ។
Post a Comment