លោក យ៉ន សុផល មេវរៈការពារព្រំដែនលេខ៦០៩ និងលោករស់ សុខហេង ប្រធានការិយាល័យគយនិងរដ្ឋាករច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ កំពុងបើកភ្លើងខៀវឲ្យក្រុមឈ្មួញនាំទំនិញ គេចពន្ធទំនិញបង់ពន្ធចេញចូលយ៉ាងពេញបន្ទុក
ផ្សាយចេញនៅថ្ងៃទី៣០ខែឧសភាឆ្នាំ២០២៥
ស្វាយរៀង:លោក យ៉ន សុផល មេវរៈការពារព្រំដែនលេខ៦០៩ សហការជាមួយ លោក រស់ សុខហេង ប្រធានការិយាល័យគយនិងរដ្ឋាករច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍
ឃុបឃិតគ្នាជាប្រព័ន្ធបើកភ្លើងខៀវឲ្យក្រុមឈ្មួញនាំទំនិញ
គេចពន្ធទំនិញបង់ពន្ធមិនគ្រប់ពីប្រទេស ខ្មែរទៅប្រទេសវៀតណាមពីប្រទេសវៀតណាម ចូលមកប្រទេសខ្មែរតាមច្រករបៀងដើមស្នាយយ៉ាងពេញបន្ទុក.
ច្រករបៀងដើមស្នាយ
ស្ថិតនៅភូមិក្បាលត្រាច ឃុំថ្មី ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង
ជាចំណុចទំនិញឆ្លងដែនគេចពន្ធប្រើរថយន្តធំខ្នាតយក្សដោយបង់ពន្ធចូលហោប៉ៅមេច្រកច្រើនជាងបង់ពន្ធចូលរដ្ឋ។
ក្រៅពីទំនិញឆ្លងដែននៅចំណុចខាងលើគេសង្ស័យថា
មិនបង់ពន្ធហើយដឹកជញ្ជូនយ៉ាងគគ្រឹក
គគ្រេងសុទ្ធសឹងតែរថយន្តធំខ្នាតយក្សដឹកជញ្ជូនទំនិញបំផ្លិចបំផ្លាញផ្លូវក្នុងសហគមន៍បណ្ដាលឱ្យខូចខាតស្ទើរទាំងស្រុង។
ប៉ុន្តែសមត្ថកិច្ចស្ថាប័នជំនាញពាក់ពន្ធប្រចាំនៅទីនោះហាក់មិនអើពើដឹងឮអ្វីនោះទេ!គឺដឹងតែប្រមូលប្រយោជន៍ប៉ុណ្ណោះ
រីឯអាជ្ញាធរមូលដ្ឋាន
ក៍មិនមានប្រតិកម្មអ្វីទាំងអស់ចំពោះក្រុមឈ្មួញដែលសម្រុកដឹកជញ្ជូនទំនិញធ្វើអោយខូចខាតផ្លូវសហគមន៍
។
ឈ្មួញជនជាតិវៀតណាម
យករថយន្តធំខ្នាតយក្សប្រភេទវ៉េអងជាច្រើនគ្រឿងឆ្លងដែនពីប្រទេសវៀតណាមចូលមកដឹក
ទំនិញនៅក្នុងដីខ្មែរ ធ្វើ អោយមហាជនដាក់ការសង្ស័យថា ជាទំនិញ
គេចពន្ធឬទំនិញបង់ពន្ធមិនគ្រប់ចូលមកផ្ទេរនៅក្នុងដីខ្មែររាល់ថ្ងៃ រហូតដល់វេលាម៉ោង៦
និង ៥០នាទីព្រលប់ ទើប
ដឹកជញ្ជូនទំនិញចូលទៅប្រទេសវៀតណាមវិញដោយរលូនមិនរំខានដល់សមត្ថកិច្ចជំនាញពាក់ព័ន្ធប្រចាំការច្រករបៀងដើមស្នាយនោះ
ឡើយ។
ករណីខាងលើនេះកើតឡើងនៅចំណុចច្រក
របៀងដើមស្នាយ ជិតគម្រោងដីឡូត៍អមតៈ ស្ថិតនៅភូមិក្បាលត្រាច ឃុំថ្មី ស្រុកកំពង់រោទិ៍
ខេត្តស្វាយរៀង លុះដល់ម៉ោង ៦ និង៥០ នាទីព្រលប់ទើបក្រុមឈ្មួញដឹកទំនិញឆ្លង
ដែនទៅប្រទេសវៀតណាម តាមច្រករបៀងដើមស្នាយ
មិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធមូលដ្ឋានឡើយ ។
ប្រភពបានបន្តថា
នៅចំណុចគម្រោងដីឡូត៍អមតៈនេះក្រុមឈ្មួញវៀតណាមតែងតែយករថយន្តឆ្លងដែនចូលមកដីខ្មែររៀងរាល់ថ្ងៃ
រង់ចាំឈ្មួញខ្មែរដឹកទំនិញមកដល់ក៏ផ្ទេរទំនិញដាក់រថយន្តវៀតណាមដឹកឆ្លងដែនទៅប្រទេសវៀតណាមយ៉ាងរំភើយ។
ទំនិញទាំងនោះរួមមានស្ករស, គ្រឿងអេឡិចត្រូនិច, បារី ស៊ែត,ក្រណាត់គីប និងសំលៀកបំពាក់ ប្រហែល ជាទំនិញគេចពន្ធ
ដោយមិនឃើញមានសមត្ថកិច្ចជំនាញណាមកក្បែរឡើយ ? សង្ស័យត្រូវដងត្រូវផ្លែគ្នាអស់ ហើយទេដឹង? ទើបគ្មានមន្រ្តីគយ.មានសមត្ថកិច្ចត្រួតពិនិត្យនោះទេ
ប៉ុន្តែត្រូវគេដឹងថាពួកឈ្មួញទាំងនោះ ហុចផលប្រយោជន៍អោយសមត្ថកិច្ចលាក់មុខ
នៅប្រចាំច្រកនោះទើបអាចរកស៊ីដឹកជញ្ជូនទំនិញគេចពន្ធជាចំហដោយសេរីហើយគ្មានអ្នករំខានផងដែរ។
មជ្ឈដ្ឋានមហាជនបានរិះគន់ទៅលើអាជ្ញាធរ
មានសមត្ថកិច្ចថា
បើគ្មានឃុបឃិតគ្នាជាប្រព័ន្ធបើកដៃឲ្យក្រុមឈ្មួញប្រើប្រាស់រថយន្តធំខ្នាតយក្សប្រភេទវ៉េអងចំណុះចាប់ពី
៤០ តោនទៅ ៥០តោន ដឹកជញ្ជូនធ្វើចរាចរណ៍នៅលើផ្លូវជាតិបង្កឲ្យបាក់ស្រុតផ្លូវថ្នល់ខូចជាបណ្តើរៗហើយបើគ្មានវិធានការទប់ស្កាត់នោះទេ
ផ្លូវថ្នល់មូលដ្ឋាននោះនឹងត្រូវខូចខាតក្រោមសារស្នាដៃក្រុមឈ្មួញទាំងអស់ជាមិនខានឡើយ។
អង្គភាព អ្នកសារព័ត៌មានយើង មិនអាចសុំការពន្យល់បកស្រាយពីលោក យ៉ន សុផល មេវរៈការពារព្រំដែនលេខ៦០៩ បាននោះទេ រីឯ លោករស់ សុខហេង ប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ដែលទើបតែឡើងថ្មី អង្គភាពសារព័ត៌មានយើង មិនអាចសុំការបំភ្លឺបានទេ ដោយមិនមានលេខទូរស័ព្ទ ទំនាក់ទំនង។
បច្ចុប្បន្នគេសង្កេតឃើញពួកមន្ត្រី
នៅច្រកព្រំដែនមួយនេះនៅតែបន្តបើកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធចូលទៅប្រទេសវៀត
ណាមរាល់ថ្ងៃ យ៉ាងពេញបន្ទុក!ធ្វើអោយបាត់បង់ចំណូលថវិកាជាតិយ៉ាងច្រើនក្នុងមួយឆ្នាំៗ។
អង្គភាពសារព័ត៌មានយើង សង្ឃឹមថា លោកឧត្តមសេនីយ៍ទោពេជ្រ វីរៈ
ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សូមមេត្តាចាត់មន្ត្រីជំនាញចុះអធិការកិច្ច ដោយក្តីអនុគ្រោះ។
អង្គភាពសារព័ត៌មានយើងស្នើសុំ ឯកឧត្តមប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងជាគណ:មេបញ្ជាការឯកភាពសូមមេត្តា ចាត់មន្ត្រីជំនាញ ចុះអធិការកិច្ច ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមបណ្ឌិត
គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមមេត្តា ចាត់មន្ត្រីជំនាញ
ចុះត្រួតពិនិត្យ ទំនិញខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា
ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
សូមមេត្តា ចាត់មន្ត្រីជំនាញចុះអធិការកិច្ច ត្រួតពិនិត្យ
ក្នុងករណីបង្ក្រាបខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
វិជ្ជាជីវៈអ្នកសារព័ត៌មាន
ប្រតិបត្តិការពិសេស ចុះស៊ើបអង្កេត យោងតាមសំណើររបស់ប្រជាពលរដ្ឋ ដើម្បីតាមដានព័ត៌មាន
សូមចុច👉https://t.me/chrtvonlineគ្រុបព័ត៌មាន
ទាន់ហេតុការណ៍របស់អង្គភាពស៊ីអេចអ សូមអរគុណ។
សូមចុច👉https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ខេត្តក្រុង
បណ្តំអង្គភាពសូមអរគុណ។
សូមចុច 👉 Telegram Tel 0719022227 សូមអរគុណ។
Post a Comment