សពពលករខ្មែរ២នាក់ ប្តីប្រពន្ធដែលរងគ្រោះរញ្ជួយដីនៅប្រទេសថៃអគារបាក់សង្កត់បានរកឃើញហើយត្រូវបានភាគីថៃបញ្ជូនប្រគល់ជូនសាច់ញាតិទទួលយកធ្វើបុណ្យតាមប្រពៃណី

 


(បន្ទាយមានជ័យ) ពលករខ្មែរ២នាក់ប្តីប្រពន្ធ ដែលរងគ្រោះរញ្ជួយដីនៅប្រទេសថៃអគារបាក់សង្កត់បានរកឃើញសាកសពហើយ ត្រូវបានភាគីថៃបានបញ្ជូនប្រគល់ជូនសាច់ញាតិទទួលយកធ្វើបុណ្យនៅយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងបានដឹកបន្តយកមកគេហដ្ឋាននៃសព ត្រូវបានលោក ហុឹល រ៉ាយ៉ា អភិបាលរងខេត្តបន្ទាយមានជ័យ លោក ស្រេង សុផល អភិបាលរងក្រុងសិរីសោភ័ណ និងក្រុមការងារព្រមទាំងក្រុមគ្រួសារសាច់ញាតិ បងប្អូនប្រជាពលរដ្ឋជាច្រើនកុះករនៅរង់ចាំទទួលសពធ្វើបុណ្យតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ។


ក្នុងឱកាសនោះលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានអោយដឹងថា៖ សាកសពពលករខ្មែរដែលស្លាប់ដោយអគារបាក់សង្កត់រញ្ជួយដីនៅប្រទេសថៃ មានឈ្មោះ ១,សាន សឿន អាយុ៣៨ឆ្នាំ(ប្តីមានមុខរបបជាងសំណង់) ២,សុខ គីមសី ភេទស្រីអាយុ៣១ឆ្នាំ(ប្រពន្ធជាកម្មករសំណង់) រស់នៅភូមិតាម៉ា សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ។


លោកបានបញ្ជាក់ថា៖កាលពី២៨ ខែមីនា ឆ្នាំ២០២៥គ្រោះធម្មជាតិរញ្ជួយដីនៅប្រទេសថៃ ហើយទទួលព័ត៌មានសាច់ញាតិដែលធ្វើការជាមួយ២នាក់ប្តីប្រពន្ធត្រូវបានបាត់ខ្លួនក្នុងគំនូអគារដែលបាក់ហើយទទួលដំណឹងត្រូវរកឃើញសាកសពក្នុងចំណោមអគារបាក់សង្កត់ត្រូវបានយកធ្វើ(ឌីអិនអេ)រកឃើញប្តីមុនហើយបន្ទាប់រកឃើញប្រពន្ធត្រូវបានអាជ្ញាធរថៃបញ្ជូនតាមច្រកទ្វារអន្តរាជាតិប៉ោយប៉ែតបានរថយន្តសង្គ្រោះមន្ទីពេទ្យបង្អែកក្រុងសិរីសោភ័ណទទួលបន្តនៅវត្តប៉ាលិលេយ្យក្រុងប៉ោយប៉ែតនិងមានសាច់ញាតិទាំងគ្រួសារខាងប្តីនិងព្រពន្ធចាំទទួលសាកសពយកធ្វើបុណ្យតាមប្រពៃណីយ៍ក្រុងសិរីសោភ័ណ។


លោក ស្រេង សុផល បានបន្តបញ្ជាក់ថា៖ខេត្តបន្ទាយមានជ័យមានសាកសពពលករខ្មែរចំនួន៣នាក់ហើយដែលត្រូវបានអាជ្ញាធរថៃដឹកជញ្ជូនសាកសពតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥បានបញ្ជូនសាកសពជនរងគ្រោះឈ្មោះ មាស សាវ៉ាង ភេទប្រុសអាយុ២៥ឆ្នាំ(មុខរបបជាងសំណង់)រស់នៅភូមិបល្ល័ង្គ ឃុំតាគង់ ស្រុកម៉ាឡៃ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥បានបញ្ជូនសាកសពជនរងគ្រោះ២នាក់ប្តីប្រពន្ធ១.ឈ្មោះ សាន សឿន អាយុ៣៨ឆ្នាំ(ប្តីមានមុខរបបជាងសំណង់)២.ឈ្មោះ សុខ គីមសី ភេទស្រីអាយុ៣១ឆ្នាំ(ប្រពន្ធជាកម្មករសំណង់)រស់នៅភូមិតាម៉ា សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណដែលមានកូនប្រុសម្នាក់អាយុ១១ឆ្នាំហើយធ្វើការនៅប្រទេសថៃជាង៦ឆ្នាំហើយ៕


















Powered by Blogger.