កូនស្រីអ្នកលក់ចេកអាំងតាមចញ្ចើមផ្លូវម្នាក់ ស្លាប់ដោយសារការវះកាត់សង្ស័យខ្វះបច្ចេកទេសរបស់មន្ទីរសម្រាកព្យាបាល «សម្ភពផល្លី ក្រុងតាខ្មៅ», គ្រួសារដាក់ពាក្យប្ដឹងទៅតុលាការដើម្បីរកយុត្តិធម៌ហើយ វគ្គ២

 


ផ្សាយចេញនៅថ្ងៃទី ២៨ខែមេសាឆ្នាំ២០២៥


ខេត្តកណ្ដាល៖ ក្នុងវ័យ១៨ឆ្នាំ យុវតីដែលជាកូនអ្នកលក់ចេកអាំងតាមចញ្ចើមផ្លូវម្នាក់ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល បានរងគ្រោះថ្នាក់រហូតបាត់បង់ជីវិត ដោយសារតែការវះកាត់សង្ស័យខ្វះបច្ចេកទេសនៅមន្ទីរសម្រាកព្យាបាល «សម្ភពផល្លី» ស្ថិតក្នុងក្រុងតាខ្មៅ។


លោក សំ វិច្ឆិកា ដែលត្រូវជាឪពុកជនរងគ្រោះឈ្មោះ វិច្ឆិកា លីហ្សា អាយុ១៨ឆ្នាំ បានដាក់ពាក្យប្ដឹងម្ចាស់មន្ទីរសម្រាកព្យាបាល «សម្ភពផល្លី» ទៅកាន់អយ្យការអមសាលាដំបូងខេត្តកណ្ដាល ដើម្បីទាមទារយុត្តិធម៌។


ឪពុកជនរងគ្រោះបានឲ្យដឹងថា ដើមឡើយកូនស្រីរបស់គាត់មានជំងឺចុកពោះ ហើយពេទ្យសម្ភពផល្លីថា មានជំងឺគ្រុនពោះវៀន បន្ទាប់ពីព្យាបាលរួចក៏ឈឺចុកចាប់ទៀត ហើយពេទ្យដដែលនេះទាមទារឆ្លុះអេកូ និងសន្និដ្ឋានថា ជាករណីបែកគ្រាប់ឈាមពេញពោះវៀន និងវះកាត់បន្ទាន់ដោយគ្មានដាក់ថ្នាំសន្លប់ទេ។ បន្ទាប់ពីវះហើយយកសាច់ស្បូនទៅពិនិត្យ ដោយប្រាប់ថា សង្ស័យមានរោគរបេងកូនកណ្ដុរ រួចឲ្យថ្នាំរបេងទទួលទាន តែមិនជាសះស្បើយឡើយ។


ប៉ុន្តែស្ថានភាពជំងឺកាន់តែធ្ងន់ទៅៗ ទើបលោកសម្រេចយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ ជាលទ្ធផលក្រោយពិនិត្យ មន្ទីរពេទ្យកាល់ម៉ែត បានអះអាងថា កូនស្រីគាត់កើតជំងឺមហារីកពោះវៀនធំ និងមានមេរោគ ចូលក្នុងឈាមធ្ងន់ធ្ងរ ដោយសារតែមុខរបួសវះមិនស្អាត មិនមានជំងឺរបេងកូនកណ្ដុរទេ។


ក្នុងនាមជាឪពុក លោក សំ វិច្ឆិកា បានសម្ដែងនូវការស្លុតចិតត្តជាខ្លាំង ចំពោះមន្ទីរសម្រាកព្យាបាល «សម្ភពផល្លី» ដែលព្យាបាលកូនស្រីគាត់បែបនេះ ហើយកូនស្រីគាត់បានស្លាប់បាត់ទៅហើយ ដែលករណីនេះបណ្ដាលឲ្យ ប៉ះពាល់ផ្លូវចិត្តលោក និងគ្រួសារយ៉ាងធ្ងន់បំផុត និងស្នើសុំព្រះរាជអាជ្ញាមេត្តារកយុត្តិធម៌។


ចំពោះករណីនេះ មេធាវីតំណាងឲ្យមន្ទីរសម្រាកព្យាបាល «សម្ភពផល្លី» ក៏បានចេញលិខិតបំភ្លឺអះអាង ពីភាពត្រឹមត្រូវរបស់កូនក្ដីរបស់ខ្លួនផងដែរ។ ដោយឡែកម្ចាស់គ្លីនីក បានឲ្យដឹងថា ចំពោះករណីនេះ លោកស្រីបានចូលបំភ្លឺរួចហើយ ហើយកំពុងសហការជាមួយស្ថាប័នពាក់ព័ន្ធ និងសហការជាមួយស្ថាប័នតុលាការ។


សូមបញ្ជាក់ផងដែរថា តើមន្ទីរសម្រាកព្យាបាល «សម្ភពផល្លី» មានសិទ្ធិ ប្រើថ្នាំរបេងដែលឬទេ?

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

វិជ្ជាជីវៈអ្នកសារព័ត៌មាន ប្រតិបត្តិការពិសេស ចុះស៊ើបអង្កេត យោងតាមសំណើររបស់ប្រជាពលរដ្ឋ ដើម្បីតាមដានព័ត៌មាន

សូមចុច👉https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ សូមអរគុណ៕











Powered by Blogger.