តាមការចង្អុលបង្ហាញរបស់លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ
នៅរសៀលថ្ងៃព្រហស្បតិ៍
១១ រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនិងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤
វេលាម៉ោង ០៣:០០នាទីរសៀល តាមការចង្អុលបង្ហាញរបស់លោក សេង គន្ធ អភិបាល
នៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ
បានបញ្ជាអោយលោកចៅសង្កាត់ចាក់អង្រែលើ នាយប៉ុស្តិ និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ
បានដឹកនាំកម្លាំងចុះបង្រ្កាបទីតាំងល្បែងឡូតូ និងកត់ឆ្នោត នៅភូមិព្រែកតាគង់
សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ដោយធ្វើការដកហូតសម្ភារៈមួយចំនួនដូចខាងក្រោម៖
-Laptop ១ គ្រឿង
-ទូរសព្ទដៃ ១ គ្រឿង
-ម៉ាស៊ីនកត់ឆ្នោត ១គ្រឿង
-ឃាត់ខ្លួនមនុស្សចំនួន
០២នាក់ ភេទស្រី
សម្ភារៈពាក់ព័ន្ធនឹងឡូតូ
និងកត់ឆ្នោតខាងលើ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ យកទៅរក្សាទុក
នៅសាលាខណ្ឌមានជ័យជាបណ្ដោះអាសន្ន ដោយឡែកមនុស្សដែលបានឃាត់ខ្លួនខាងលើ
បានបញ្ជូនទៅប៉ុស្តិ៍នគរបាលសង្កាត់ចាក់អង្រែលើ ដើម្បីមានចំណាត់ការតាមនីតិវិធី និងបានធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំងឈប់បន្តបើកល្បែងស៊ីសងគ្រប់ប្រភេទ
បើសិនម្ចាស់ទីតាំងនៅបន្តនឹងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
អង្គភាពអ្នកសារព័ត៌មានយើង
ស្នើសុំគណៈមេបញ្ជាការឯកភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរង
និងជាស្នងការដ្ឋានរាជធានីភ្នំពេញ សូមមេត្តាត្រួតពិនិត្យដល់ម្ចាស់ទីតាំងដែលបានផ្តល់កន្លែងបង្កើនបង្កើតបទល្មើស
មកផ្តន្ទាទោសតាមច្បាប់ដោយក្តីអនុគ្រោះ ។
អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
https://t.me/chrtvonline គ្រុបព័ត៌មាន ទាន់ហេតុការណ៍ សូមអរគុណ។
https://t.me/+H0S010ecMsIxNjE1 គ្រុបព័ត៌មាន២៥ខេត្តក្រុង មិត្ត រួមអាជីព សូមអរគុណ។
Post a Comment