សេចក្តីរាយការណ៍របស់អង្គភាព សារព័ត៌មាន ជូនទៅលោក អភិបាលខណ្ឌដូនពេញ នៅទីតាំងល្បែងស៊ីសងអនឡាញខុសច្បាប់ បើកដំណើរបើកដំណើរ២៤ម៉ោង លើ២៤ម៉ោង មិនមានប្រសិទ្ធភាព ដោយសារតែរឿងមួយនេះ វគ្គ២
រាជធានីភ្នំពេញ ÷ទីតាំងល្បែងស៊ីសង តាមប្រព័ន្ធអនឡាញមួយកន្លែង បើក២៤ម៉ោងលើ២៤ម៉ោង ទទួលភ្ញៀវប្រុស ស្រី ក្មេង ចាស់ ចូលលេងយ៉ាងគគ្រឺក គគ្រេង ហាក់មិនខ្លាចញញើតនិងសមត្ថកិច្ច ដែលទីតាំងស្ថិតតាមបណ្ដោយផ្លូវលេខ៤៧ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចំណែកមន្ត្រីប្រចាំខណ្ឌដូនពេញ ហាក់បីដូនជាចាញ់បារមី ក្រុមញៀនល្បែងទាំងនោះ ។
ការផ្សព្វផ្សាយ នៅថ្ងៃទី២៣វិច្ឆិកាឆ្នាំ២០២៤
ការផ្សព្វផ្សាយ នៅថ្ងៃទី២៤វិច្ឆិកាឆ្នាំ២០២៤
ការផ្សព្វផ្សាយ នៅថ្ងៃទី២៥វិច្ឆិកាឆ្នាំ២០២៤
ការផ្សព្វផ្សាយ នៅថ្ងៃទី២៦វិច្ឆិកាឆ្នាំ២០២៤
ការផ្សព្វផ្សាយ នៅថ្ងៃទី២៧វិច្ឆិកាឆ្នាំ២០២៤
ការផ្សព្វផ្សាយ នៅថ្ងៃទី២៨វិច្ឆិកាឆ្នាំ២០២៤របស់អង្គភាពម្ចាស់គេហទំព័រ ផ្សេងៗ ក្នុងការជូនដំណឹង ដល់ថ្នាក់ដឹកនាំ នៃសង្កាត់ ខណ្ឌ រាជធានីភ្នំពេញ ក្នុងការស្នើសុំ ដល់ថ្នាក់ដឹកនាំទាំងអស់ដើម្បីចុះបង្ក្រាប នៅទីតាំងខាងលើ ដើម្បីរក្សាសុវត្តិភាព សណ្តាប់ធ្នាប់ របៀបរៀបរយនៅក្នុងសង្គម ។
លោក ជា ខេម៉ា អភិបាលខណ្ឌដូនពេញ អង្គភាពអ្នកសារព័ត៌មានយើងបានជូនដំណឹង រួចជាស្ថាពរហើយដែរ ចំណែក លោក ទៀង ច័ន្ទសា អធិការនគបាលខណ្ឌដូនពេញ មិនហ៊ានចុះបង្ក្រាប ឬមួយរងចាំបញ្ជារពីថ្នាក់លើ? ។
យុទ្ធសាស្រ្តក្នុងការរងចាំ បើកដៃអោយក្រុមញៀនល្បែង បង្កើតបទល្មើស ឬទុកពេលអោយក្រុមញៀនល្បែងទាំងនោះ ប្រមូលសម្ភារះចេញសិន ទើបចុះបង្ក្រាប ឬមួយអសមត្ថភាព ក្នុងការបំពេញកាតព្វកិច្ចក្នុងនាមជាមន្ត្រី? តើសព្វថ្ងៃនេះប្រាក់ខែដែលបើករាល់ខែ បើកពីរដ្ឋ ឬមួយបើកពីក្រុមញៀនល្បែងទាំងនោះ សូមលោក ជា ខេម៉ា អភិបាលខណ្ឌដូនពេញ និងលោក ទៀង ច័ន្ទសា អធិការនគបាលខណ្ឌដូនពេញ សូមមេត្តា ជួយពន្យល់ ដើម្បីអោយអស់ការសង្ស័យ ។
(ក្នុងនាមជាមន្ត្រី បំពេញកាតព្វកិច្ចជូនពលរដ្ឋ )
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចាត់វិធានការយ៉ាងណា ចំពោះមន្តី្រក្រោមឱវាទរបស់ខ្លួនឬមួយទុកបណ្តោយអោយរីកដូចផ្សិត?។
អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៃគណៈមេបញ្ជាការឯកភាព រាជធានីភ្នំពេញ និងចាត់វិធានការ បង្ក្រាប ទីតាំងខាងលើ ដោយក្តីអនុគ្រោះ ។
យោង អនុសាសន៍ របស់សម្តេច ធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ អោយ លោក អភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុងត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស
យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីរាជធានីភ្នំពេញ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
https://t.me/chrtvonline គ្រុបព័ត៌មាន ទាន់ហេតុការណ៍ សូមអរគុណ។
https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ខេត្តក្រុង សូមអរគុណ។
https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1
Post a Comment