ប្រជាពលរដ្ឋប្រមាណ១០០នាក់ ជាតំណាងពលរដ្ឋជាង២០០គ្រួសារភូមិអូរធំ ផ្ទុះការតវ៉ាជាថ្មី ក្រោយឮថាសមាសភាពភូមិចាស់នៅឈរឈ្មោះបន្ត!

 


------------------

បន្ទាយមានជ័យ៖ ក្រោយពីផ្ទុះតាមបណ្តាញសង្គមតាមរយៈសារព័ត៌មានផ្សព្វផ្សាយ មួយប្រ៉ាវល្បីថាក្នុងភូមិអូរធំ ប្រជាពលរដ្ឋមិនពេញចិត្តនូវការដឹកនាំរបស់ក្រុមលោកមេភូមិ ដែលធ្វើអោយប្រជាពលរដ្ឋដេកមិនលក់ បក់មិនល្ហើយ សម្ពាធផ្លូវចិត្តជាខ្លាំង ។


ការតវ៉ាលើកទី២នេះ ធ្វើឡើងបន្ទាប់ពីលេចចេញពីការបោះឆ្នោតឡើងវិញនូវរចនាសម្ព័នភូមិ ដោយក្នុងនោះមាន បេក្ខជនចំនួន៨រូប៖ ១-ខៀវ ឌិតសុវណ្ណ ២-ឃិត ឃុនដេត (អតីតមេភូមិ ) ៣-ឈឺន ឆុន ៤-នាម រ៉ា ៥-យី សុផល (អតីតអនុភូមិ ) ៦-យែម ចាន់មុនី ៧-វុន សាវ៉ាន និង សៅ ស៊ីមី (អតីតជំនួយការភូមិ) ក្នុងបេក្ខជនចំនួន៨រូប

ខាងលើឈ្មោះ យី សុផល (អតីតអនុភូមិ ) បាន៧សម្លេង ។ 


ដោយឮថា យី សុផល (អតីតអនុភូមិ ) នឹងឡើងជាមេភូមិថ្មីនៃអូរធំ ស្រាប់តែប្រជាពលរដ្ឋផ្ទុះការជជែកវែកញែកជា ថ្មីថា ពីមុនពេលផ្ទុះព័ត៌មាន អាជ្ញាស្រុក ឃុំ បានហៅតំណាងពលរដ្ឋទៅកិច្ចសន្យា ហើយបានសន្យាជាមួយប្រជា ពលរដ្ឋថា នឹងដោះដូមេភូមិ រំលាយចោលរចនសម្ព័ន្ធ នឹងបោះឆ្នោតជ្រើសរើសអ្នកថ្មីជំនួស ។ ស្រាប់តែនៅថ្ងៃទី៤ ខែវិច្ឆិកា ក៏លេចធ្លាយតំណឹងថា ក្រុមប្រឹក្សាឃុំបោះឆ្នោតរួចហើយត្រៀមប្រកាស់ផ្លូវការ ក៏បណ្តាលអោយពលរដ្ឋមិន ពេញចិត្តក៏នាំគ្នាមកតវ៉ានៅសាលាឃុំបន្ទាយនាង។


នៅថ្ងៃទី៥ ខែវិច្ឆិការ ប្រជាពលរដ្ឋបានសំណូមពរបងប្អូនសារព័ត៌មានជួយផ្តិតយកដំណឹងម្តងទៀត ដោយពួកលោក នាំគ្នាមកតវ៉ានៅសាលាឃុំបន្ទាយនាង នៅរសៀលម៉ោង២ ។

អង្គភាពអ្នកសារព័ត៌មានចំនួន១១ បានចុះដល់កន្លែង ក៏ឃើញប្រជាពលរដ្ឋកំពុងតវ៉ា នូវលទ្ធផលបោះឆ្នោតខាងលើ ពិតមែន និងបានសុំការអនុញ្ញាតិប្រធានអង្គប្រជុំ ដែលមានលោកអភិបាលស្រុក រ័ត្ន ដាស៊ីណង់ កំពុងដឹកនាំរកដំណោះស្រាយខាងលើ ។


ស្របតាមមិតិសម្ភាសពលរដ្ឋជាច្រើន លើកឡើងថា ពីមុនគាត់មិនពេញចិត្ត នូវការដឹកនាំរបស់មេភូមិចាស់ឈ្មោះ ឃិត ឃុនដេត និងបក្សពួក រហូតធ្វើអោយប្រជាពលរដ្ឋ ដាច់ចិត្តតវ៉ានេះ ដោយសារមេភូមិចាស់មិនបានបំពេញ តួនាទីអោយល្អ ធ្វើអោយពលរដ្ឋខ្នាក់ខ្នាន់ចិត្តបែបនេះ គឺជាច្រើនរឿងណាស់ រៀបរាប់មិនអស់ទេ លោកថ្លែងបែបនេះ ។


ឆ្លងបទសម្ភាសជាមួយអាជ្ញាធរ នៅទីតាំងផ្ទាល់ ចំពោះ លោកអភិបាលស្រុក រ័ត្ន ដាស៊ីណង់ មិនយាយអ្វីច្រើន ជាមួយបងប្អូនសារព័ត៌មានទេ គ្រាន់តែលោកបានបញ្ជាក់ថាលោកព្យាយាមរកយន្តការឈ្នះឈ្នះជូនរឿងនេះ ។


ចំណែកលោក ឡាត សុវណ្ណារិទ្ធ មេឃុំបន្ទាយនាង ក្នុងនាមប្រធានក្រុមប្រឹក្សាឃុំ លោកព្យាយាមរកយន្តការ ឈ្នះឈ្នះ ដែលមានលោកអភិបាលជាអ្នកសម្របសម្រួល ។ លោកបន្តថា ការបោះសម្រេច នៃក្រុមប្រឹក្សាឃុំមាន បេក្ខជនចំនួន៨រូប ដោយ ឈ្មោះ យី សុផល (អតីតអនុភូមិ ) បាន៧សម្លេង ដោយអនុភូមិ និងជំនួយការ មិនទាន់ដាក់សមាសភាពទេ ។ លោកថ្លែងការក្នុងឱកាសនោះបន្ថែម រូបលោកផ្ទាល់ដែលជាសសៃឈាមរដ្ឋ ត្រូវធ្វើអោយស្របនឹងគោលការណច្បាប់ក្រសួងមហាផ្ទៃលេខ០០៤ នៃការជ្រើសរើសមន្ត្រីភូមិ ចំពោះលោកផ្ទាល់ ស្រលាញ់ប្រជាពលរដ្ឋលោកណាស់ លោកមិនចង់អោយមានរឿងបែបនេះកើតឡើងទេនៅក្នុងមូលដ្ឋានលោក។ លោកខ្លួនលោកផ្ទាល់នឹងព្យាយាមស្អំចិត្តប្រជាពលរដ្ឋ ចុះផ្ទាល់ដល់មូលដ្ឋានភូមិអូរធំ ដើម្បីបង្កើតអោយភាពស្និត ស្នាលឡើងវិញ។


ចំណែកលោកមេប៉ុស្តិ៍បន្ទាយនាង លោកច្រានចោល ការចោទថា អង្គភាពលោក ប្រជាពលរដ្ឋរាយកាណ៍មិន បានអន្តារាគមជូន (សូមបញ្ជាក់ថា តាមការសម្ភាសប្រជាពលរដ្ឋជាច្រើន ក្នុងបញ្ហាប្រឈមមួយក្នុងចំណោមនោះ គឺពាក់ព័ន្ធ ក្មេងទំនើង ការបណ្តាយអោយមានអ្នកប្រេីប្រាស់ នឹងជួញដូរនូវសារធាតុញៀន បងធំ បងតូច អសន្តិសុខ...… ។

 

ប្រជាពលរដ្ឋលោកលើកឡើងបន្ថែមថា បន្ទាប់ពីមានរឿងនេះមក អ្នកដែលចូលរួមតវ៉ា លោកថាឃើញប៉ូលីស អាជ្ញាធរ ជាច្រើន មកសួរនាំដល់ផ្ទះរបស់លោក លោកថាមានអារម្មណ៍ភ័យខ្លាច និងសម្ពាធផ្លូវចិត្តជាខ្លាំង ។


ជាចុងក្រោយប្រជាពលរដ្ឋសំណូមពរតាមរយៈការផ្សាយរបស់បងប្អូនសារព័ត៌មាន លោកស្នើសុំថ្នាក់ដឹកនាំជួយ អន្តរាគមផង និងសូមដកសមាសភាពភូមិចាស់ទាំងអស់ សូមដាក់អ្នកថ្មីអ្នកណាក៏បានអោយតែបំរើផលប្រយោជរួម ពួកលោកមិនចង់អោយមានរឿងជាមួយអាជ្ញាធរទេ ខាតពេលវេលារកស៊ីទទួលទានប្រចាំថ្ងៃ បើមិនដល់-ក ក៏មិនផ្ទុះការតវ៉ាបើបនេះដែរ ។


ចំពោះអ្នកសារព័ត៌មានយើងគ្រាន់តែកញ្ចក់ឆ្លុះបញ្ចាំងពីទិដ្ឋភាពប៉ុន្នោះ ខុសឬត្រូវ អាស្រ័យការយល់ឃើញរបស់ មហាជន លោកមើលជាក់ស្តែង និងសូមរង់ចាំបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធ ៕
































https://t.me/chrtvonline គ្រុបព័ត៌មាន ទាន់ហេតុការណ៍ សូមអរគុណ។


https://t.me/+H0S010ecMsIxNjE1 គ្រុបព័ត៌មាន២៥ខេត្តក្រុង មិត្ត រួមអាជីព សូមអរគុណ។


https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1

Powered by Blogger.