គ្រួសារជនរងគ្រោះ សូមថ្លែងអំណរគុណក្រសួងយុត្តិធម៌ក្នុងសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍នៅក្នុងកៀនស្វាយ បន្ទាប់ពីទទួលដំណឹង នៃពន្លឺយុត្តិធម៌ ពីតុលាការខេត្តកណ្តាល វគ្គ១៥
ខេត្តកណ្តាល: សាលក្រម របស់សាលាដំបូងខេត្តកណ្តាល សម្រេចកាត់ក្តីរកយុត្តិធម៌ជូន ប្រជាពលរដ្ឋ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកកៀនស្វាយ បុកមនុស្សស្លាប់ ចំនួន២នាក់សំណុំរឿងព្រហ្មទណ្ឌលេខ ១៦៨៤ អក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ របស់សាលាដំបូងខេត្តកណ្តាល
បន្ទាប់ពីសាលក្រមត្រូវបានប្រកាសរួច គ្រួសារជនរងគ្រោះមានភាពកក់ក្តៅ រំភើបឡើងស្រុកទឹកភ្នែក ដោយសារ បានការជួយអន្តរាគមន៍ពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជាពិសេស ឯកឧត្តម កើត រិទ្ធឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។
សាលក្រម បានសម្រេច កាត់ឲ្យជនសង្ស័យ ដែលបុកមនុស្សស្លាប់ជាប់ពន្ធនាគារចំនួន ៣ឆ្នាំនិងពិន័យជាប្រាក់ ១៥លានរៀលចូលរដ្ឋ ចំណែកជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតក្នុងសាកសពមួយទទួលបាន ១៥,០០០ ដុល្លារអាមេរិក។
ដោយឡែកលោក ព្រំ សំណាង អធិការស្រុកកៀនស្វាយ ដោះលែងជនបង្ក គឺល្មើសនឹងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ តើក្រសួងមហាផ្ទៃចាត់វិធានការយ៉ាងណាវិញ ?
តើ លោក ព្រំ សំណាង អធិការស្រុកកៀនស្វាយ និង បក្សពួក ចំនួន ពីរនាក់ ដែលទទួលផែនចរាចរណ៍ រួមគំនិតដោះលែងជនបង្ក ពេលចាប់បាន មិនត្រួតពិនិត្យ ជាតិអាកល មិនមានប័ណ្ណបើកបរ នេះជារឿងល្មើសនិងច្បាប់ចរាចរណ៍ផ្លូវគោក តើវាសនា មន្ត្រីដែលមិនអនុវត្តច្បាប់នេះអាចរួចផុតពីសំណាញ់ច្បាប់ដែលឬទេ?
ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល កំពុងរងចាំមើលថា តើជនបង្កដែលរស់នៅក្រៅសំណាញ់ច្បាប់ជាយូរ បន្ទាប់ពីចេញសាលក្រមនៅថ្ងៃទី១៥ខែមីនាឆ្នាំ២០២៤នេះហើយ តើអាចចាប់ខ្លួនបានដែលឬទេ?
តើក្រសួងមហាផ្ទៃចាត់វិធានការយ៉ាងណាវិញចំពោះមន្ត្រីក្រោមឱវាទរបស់ខ្លួន?តើគួរទុក ឬមួយយ៉ាងណា គឺសម្រេចលើច្បាប់។
ប្រជាពលរដ្ឋគ្រួសារជនរងគ្រោះសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមកើតរិទ្ធឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមប្រធានតុលាការសាលាដំបូងខេត្តកណ្ដាល ដែលបានផ្ដល់យុត្តិធម៌ ដល់ជនរងគ្រោះ។
សូមគោរព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អង្គភាពអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺ ពីឯកឧត្តមបាន តែទោះបីយ៉ាងណា ស៊ីអេចអ សង្ឃឹមថា ឯកឧត្តមអភិសន្តិ និងអនុវត្តន៍តាមច្បាប់ ដើម្បីសាងភាពកក់ក្តៅ ជូនប្រជាពលរដ្ឋ រស់ក្រោមម្លប់សន្តិភាព ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងផ្សព្វផ្សាយព័ត៌មានរិះគន់ក្នុងដីស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយ សែនសិលិ ចន្ថា
Post a Comment