បន្ទាប់ពីបានស្ដាប់លោកបណ្ឌិតអ្នកនាំពាក្យរងរបស់ក្រសួងមហាផ្ទៃបកស្រាយពាក់ព័ន្ធមន្ត្រីផ្កាយ២ពាក់ស្បែកជើងនៅក្នុងសាលាឆទាន ក្រៅវត្តអារាមធ្វើឲ្យពុទ្ធបរិស័ទភ្ញាក់ខ្លួនព្រើត
បាទល្ងាចថ្ងៃទី ១៧ ខែមីនាឆ្នាំ២០២៤ ពាក់ព័ន្ធទៅនឹងករណីលោកបណ្ឌិតទូចសុខៈអ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់ជូនអ្នកសារព័ត៌មានក្នុងករណីគឺមិនស្ថិតនៅក្នុងវត្តទេ គឺជាសាលាឆទាននៅក្រៅពីអារាមវត្ត មានន័យថាលោកឧត្តមសេនីយ៍ទោនៅឈរហាលថ្ងៃ
បើតាមរូបភាពដែលប្រជាពលរដ្ឋទូទាំងប្រទេសកំពុងទស្សនាយ៉ាងជក់ចិត្តនៅតាមបណ្ដាញ facebook អាចបញ្ជាក់បានថា ពិតជានៅក្នុងវត្តអារាម ទោះបីកន្លែងនោះជាសាលាឆទាន តើសាកសមដែលឬទេ លោកបណ្ឌិត
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំឲ្យអ្នកនាំពាក្យនៃក្រសួងមហាផ្ទៃសូមមេត្តាត្រួតពិនិត្យឡើងវិញដូចម្ដេចទៅដែលហៅថាវត្តអារាម? តើសាលាឆទានមិនមែនជាវត្តអារាមឬមួយក៏យ៉ាងណា? តើកន្លែងនោះសាកសមនឹងឲ្យមន្ត្រីពាក់ស្បែកជើងដើរចូលជាន់លើកន្ទេលដែលលោកតា លោកយាយអង្គុយដែលឬមួយក៏យ៉ាងណា? ទោះបីវត្តអារាមនោះស្ថិតនៅក្នុងការឧបត្ថម្ភរបស់នាយឧត្តមសេនីយ៍ទោ ប៊ន សំអាតក៏ដោយ ដូចម្ដេចទៅដែលហៅថាក្រុមសីលធម៌ក្នុងនាមជាមន្ត្រី ដែលប្រជាពលរដ្ឋ គោរពស្រឡាញ់
ដោយឡែកបើសិនជាលោកឧត្តមសេនីយ៍ទោចេញមកសុំទោសជាសាធារណៈពីការខុសឆ្គងដោយអចេតនាធ្វើឱ្យមានកំហុសមួយពេល ប្រជាពលរដ្ឋពិតជាយល់នៅអារម្មណ៍មួយនេះ។
តែទោះបីយ៉ាងណាក្តីអង្គភាពអ្នកសារ ព័ត៌មានយើងពិតជាសូមសរសើរដោយស្មោះ ចំពោះលោកបណ្ឌិតដែលបានបកស្រាយជាសាធារណៈដើម្បីឲ្យប្រជាពលរដ្ឋបានជ្រាបជាព័ត៌មាន
អង្គភាពអ្នកសារព័ត៌មានយើងរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ។
Post a Comment