សិក្ខាសិលាកិច្ចសន្ទនាអន្តរជំនឿដើម្បីសុខដុមមុនីកម្មសាសនានៅកម្ពុជាឆ្នាំ២០២៤ ស្ដីអំពី"សាសនិករួមគ្នា ដើម្បីកិច្ចការការពារកុមារ និងប្រឆាំងអំពើជួញដូរមនុស្ស"

 


(បន្ទាយមានជ័យ) មន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ បានរៀបចំបើកសិក្ខាសិលាកិច្ចសន្ទនាអន្តរជំនឿដើម្បីសុខដុមមុនីកម្មសាសនានៅកម្ពុជាឆ្នាំ២០២៤ ស្ដីអំពី"សាសនិករួមគ្នា ដើម្បីកិច្ចការការពារកុមារ និងប្រឆាំងអំពើជួញដូរមនុស្ស" ឧបត្ថម្ភដោយអង្គការ Worl Vision,អង្គការ IJM,អង្គការ A21,សហការជាមួយរដ្ឋបាលខេត្តមន្ទីរធម្មការនិងសាសនាខេត្ត និងគណៈកម្មធិការគ្រីស្ទបបរិស័ទខេត្ត ក្រោមអធិបតីភាពលោក យឹម សំណាង អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញ និងនិមន្តចូលរួមពីរថ្នាក់ដឹកនាំព្រះពុទ្ធសាសនា លោកមេបញ្ជាការរងខេត្ត លោកស្រីស្នងការរង លោក លោកស្រីប្រធាន.អនុប្រធានមន្ទីរ មន្ត្រីរាជការ លោកគ្រូអាចារ្យ គ្រូគង្វាល គ្រីស្ទសាសនា ឥស្លាមសាសនា ពុទ្ធសាសនាមហាយាន និងសាសនាបាហៃ នារសៀលថ្ងៃទី២៨ ខែមីនាឆ្នាំ២០២៤ ធ្វើនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។


លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានលើកឡើងថាវិស័យធម្មការ និងសាសនាក្នុងឆ្នាំ២០២៤នេះក្នុងខេត្តបន្ទាយមានជ័យ៖

វិស័យព្រះពុទ្ធសាសនាមានវត្តចំនួន ២៥៥វត្ត ក្នុងនោះព្រះសង្ឃសរុបទាំងពីរគណៈមានចំនួន៤២៤៣អង្គ ភិក្ខុមានចំនួន១២៤២អង្គ ក្នុងនោះវត្តគណៈធម្មយុត្តិកនិកាយមាន១២វត្ត មានព្រះសង្ឃចំនួន ១២១អង្គ ក្នុងនោះភិក្ខុមានចំនួន៣៤អង្គ និងមានអាចារ្យចំនួន១០៣៣នាក់ គណៈកម្មការមានចំនួន១៨៨៦នាក់ តាជី មានចំនួន៦៦៨នាក់ សិស្សនិស្សិតស្នាក់នៅក្នុងវត្ត។មានចំនួន២៣៨នាក់ ក្មេងកំព្រាចំនួន១១៩នាក់ ហ្នឹងជនគ្មានទីពឹងមានចំនួន៣៤នាក់។

វិស័យពាហិរសាសនា៖ គ្រីស្ទសាសនា មានវិហារសរុបចំនួន១៤កន្លែង ស្នាក់ការមានចំនួន១៦៣កន្លែង និងសាលាព្រះគម្ពីរចំនួន១កន្លែង មានពុទ្ធបរិស័ទសរុបចំនួន៤៤៨៨នាក់ ក្នុងនោះស្រីមានចំនួន២៦៥១នាក់។

ឥស្លាមសាសនា៖មានវិហារ.ស៊ូរ៉ាវសរុបចំនួន១០កន្លែង ដ៊ូរ៉ាវ៣កន្លែង មានសាសនិកសរុបចំនួន៧៤៤២នាក់ក្នុងនោះស្រីសរុបមាន៤០២៦នាក់។

សាសនាមហាយាន៖ មាននិកាយមីឡឹក មានស្នាក់ការចំនួន១កន្លែង បរិស័ទសរុបចំនួន១៥នាក់ និកាយគង់សុីអុីមមាន២កន្លែង បរិស័ទសរុបចំនួន៣១នាក់ និកាយអុីខ្វាន់តាវ មាន៥កន្លែង បរិស័ទសរុបចំនួន៥៧នាក់ស្រី៤២នាក់ និងសាសនាបាហៃ មាន១កន្លែង មានបរិស័ទចំនួន១៥នាក់ស្រី១២នាក់ អ្នកតាចិនមាន១កន្លែង បរិស័ទសរុបចំនួន១៧នាក់ស្រី៩នាក់។


លោក យឹម សំណាង បានថ្លែងការកោតសរសើរដោយស្មោះចំពោះអង្គការទាំងបី ដែលបានចូលរួមឧបត្ថម្ភគាំទ្រ ក្នុងការការពារកុមារ ការជួញដូរមនុស្សខុសច្បាប់ផ្សេងផ្សេងទៀត។


លោក អភិបាលរងខេត្ត ក៏សូមធ្វើការផ្ដាំផ្ញើដល់សាសនិកទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ននិងជ្រួតជ្រាបអំពីការរក្សាសន្តិភាពមិនត្រូវឲ្យអ្នកក្រៅមកចូល កម្ពុជាជាកន្លែងបង្កនូវភាពក៏ជួញដូរមនុស្សជាក់ស្តែងយើងសង្កេតឃើញថានៅក្នុងប្រទេសកម្ពុជាយើងអត់មានការជួញដូរមនុស្សបោកប្រាស់តាមប្រព័ន្ធអនឡាញផងដែរ បានធ្វើឲ្យអាប់ឱនកិត្តិយសរងទុក្ខលំបាកវេទនាហើយម្យ៉ាងវិញទៀតត្រូវបានគេបោកប្រាស់ជួញដូរកម្លាំងពលកម្មទាំងមនុស្ស តូចធំទាំង បុរសស្ត្រីកុមារចំណាកស្រុកដោយខុសច្បាប់ ដោយពុំបានទទួលនូវប្រាក់កម្រៃទាំងអស់ នេះបានក្លាយទៅជាបន្ទុកដ៏ធ្ងន់ធ្ងរធ្លាក់មកលើរាជរដ្ឋាភិបាលដែលត្រូវស្វះស្វែងរកគ្រប់វិធីសាស្ត្រនៃការដោះស្រាយដើម្បីអាយុជីវិតប្រជាពលរដ្ឋរបស់យើង៕



















Powered by Blogger.