ស.ស.យ.ក. ខេត្តកំពង់ចាម សូមគោរពរាយការណ៍សកម្មភាពប្រចាំថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ដូចខាងក្រោម៖



👉លោក តឹកសេង សុន្ថន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកស្រីសន្ធរ បានដឹកនាំកិច្ចប្រជុំរៀបចំផែនការយុទ្ធនាការជិះកង់រៃអង្គាសថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងបូកសរុបការងារប្រចាំខែមីនា និងលេីកទិសដៅអនុវត្តខែបន្ទាប់ដោយការចូលរួមពីគណៈកម្មាធីការ ស.ស.យ.ក. ស្រុក ប្រធានក្រុមការងារ យុវជន ស.ស.យ.ក. វិទ្យាល័យ អនុវិទ្យាល័យ កម្រងសាលារៀនបឋម

ឃុំទាំង១៤ នៅសាលប្រជុំសាលាស្រុកស្រីសន្ធរ ។


👉ស.ស.យ.ក ឃុំគរបានចូលរួមនាំយកថវិកាសប្បុរសជនសរុប ៤១០.០០០៛ ចូលបុណ្យក្រុមគ្រួសារសពអ្នកស្រី ឡុង គីមហាន អាយុ ៥៤ឆ្នាំ ដែលបានទទួលមរណភាពដោយជំងឺមហារីក មានជីវភាពក្រីក្រនៅភូមិតាលៃ ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

សូមមេត្តាទទួលជ្រាបដ៏ខ្ពង់ខ្ពស់!

ពីខ្ញុំបាទ ហាន កុសល








Powered by Blogger.