សមត្ថកិច្ចនគរបាលស្រុកកំរៀងរកឃេីញប្រហិតចម្រុះចំនួន០២រថយន្តខណៈពេលត្រួតពិនិត្យអាវុធ ជាតិផ្ទុះតាមដងផ្លូវក្នុងមូលដ្ឋាន

បាត់ដំបង : កាលពីយប់ថ្ងៃទី៣១ខែមករាឆ្នាំ២០២៤វេលាម៉ោង ២៣ និង២០នាទី នៅ ចំណុចគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះតាមបណ្ដោយផ្លូវជាតិលេខ 57Bចំណុចមុខប៉ុស្តិ៍នគរ បាលរដ្ឋបាលតាក្រីស្ថិតក្នុងភូមិកំប្រង់ឃុំតាក្រី ស្រុកកំ រៀងខេត្តបាត់ដំបង លោកវរសេនីយ៍ទោ វេ គឹមចត់អធិការនគរបាលស្រុកកំរៀង បាន ពិនិត្យរថយន្តចំនួន០២គ្រឿងដេីម្បីស្វែងរកអាវុធ ជាតិផ្ទុះនោះគឺ៖

១-រថយន្តម៉ាកហាមមឺ(Hummer)ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2B-X6472 បើកបរដោយឈ្មោះពេជ្រ ចន្ធីភេទប្រុសអាយុ៣៣ឆ្នាំរស់នៅភូមិស្វាយប៉ោ សង្កាត់ស្វាយ ប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មុខរបរលក់ដូរ(អ្នកបើកបរ)។

២-រថយន្តម៉ាករីវូ (TOYOTA Revo)ពណ៌សពាក់ស្លាកលេខភ្នំពេញ2AZ-6336បើកបរដោយឈ្មោះពេជ្រ ពិសីភេទប្រុសអាយុ១៩ឆ្នាំរស់នៅភូមិស្វាយប៉ោសង្កាត់ស្វាយប៉ោក្រុងបាត់ដំបង ខេត្តបាត់ដំបងមុខរបរសិស្ស(អ្នក បើកបរ)ដែលមានឈ្មោះទី សុខភេទប្រុសអាយុ៣០ ឆ្នាំរស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត(អ្នករួមដំណេីរ)។ 

ពេលសមត្ថកិច្ចពិនិត្យលើរថយន្តទាំងពីរគ្រឿងឃើញមានប្រហិតចម្រុះខូចគុណភាពដឹកពេញរថយន្តនោះ។

ស្របតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នគរបាលស្រុកកំរៀងបានបញ្ជូនមកការិ យាល័យជំនាញនៅស្នងការដ្ឋាន ហេីយការិយាល័យនគរបាល ប្រឆាំងបទល្មេីសសេដ្ឋកិច្ចបានដែលមានលោកវរសេនីយ៍ឯកយី យក់សា ន ជានាយការិយាល័យ បានរៀបចំបញ្ជូនករណីនេះទៅកាន់មន្រ្តីជំ នាញនៃការិយាល័យផលិតកម្មនិងបសុព្យាបាល មន្ទីរកសិកម្ម រុក្ខាប្រ ម៉ាញ់និងនេសាទខេត្តបាត់ដំបងចាត់ ការបន្តតាមនីតិវិធី ច្បាប់៕







Powered by Blogger.