ក្រសួង ដនស សម្រេចដកទាំងអ្នកត្រូវគេប្តឹង និងអ្នកប្តឹងគេ ករណីមន្ត្រី១មន្ទីរ ប្តឹងដកលោក អាង ណារឹទ្ធ ប្រធានមន្ទីរសុរិយោដីខេត្តបន្ទាយមានជ័យ
ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានសម្រេចដកហូតមុខតំណែងថ្នាក់ដឹកនាំមន្ទីរចំនួន៨រូប។
អ្នកប្តឹងចំនួន៣៤នាក់ក្នុងចំណោមមន្ត្រីក្របខ័ណ្ឌ៤១នាក់ ប្តឹងទៅក្រសួងរៀបចំដែនដីដើម្បីសុំដកលោក អាង ណារឹទ្ធ នេះបើយោងមន្ត្រីបានប្រាប់ក្រោយលទ្ធផលកិច្ចប្រជុំបិទទ្វារផ្ទៃក្នុងមួយកាលពីល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ដឹកនាំដោយលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងលោក បែន រ័ត្ន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែន ដីនគរូបនីយកម្មនិងសំណង់។
មន្ត្រីទាំង៨រូបដែលត្រូវសម្រួលភារកិច្ចឬដកទាំងនោះត្រូវតែបង្ហាញមុខនៅនាយកដ្ឋានធនធានមនុស្សនៃក្រសួងរៀបចំដែនដី នាថ្ងៃច័ន្ទ ២២មករា២០២៤តទៅនៅរៀងរាល់ម៉ោងធ្វើដោយមិនអាចអាក់ខានឡើយ មន្ត្រីទាំង៨រូបរួមមាន៖
១-លោកអាង ណារិទ្ធ ប្រធានមន្ទីរ ដែលត្រូវមន្ត្រីប្តឹងឬអ្នករងបណ្តឹង
២-លោកអឿ សុភ័ណ អនុប្រធានមន្ទីរ(ទទួលរដ្ឋបាល ហិរញ្ញវត្ថុ )
៣-លោក ឡុង វុធ អនុប្រធានមន្ទីរ(សំណង់)
៤-លោក មួង វិបុល អនុប្រធានមន្ទីរ (សុរិ យោដី)
៥-លោកស្រី ជាធូ វឌ្ឍនា អនុប្រធានមន្ទីរ(យេនឌ័រ)
៦-លោក រ៉ូ បូរ៉ា អនុប្រធានមន្ទីរ(រៀបចំដែនដី )
៧-លោក ហង្ស រិនឌី ប្រធានការិយា ល័យរដ្ឋបាល
៨-លោក ឡេង ម៉ារី ប្រធានការិយាល័យសុរិយោដី ។
ដោយសារមានការសម្រួលភារកិច្ចថ្នាក់ដឹកនាំទាំងអស់នៃមន្ទីរ ដូច្នេះទើបក្រសួងរៀបចំដែនដីនិងរដ្ឋបាលខេត្តសម្រេចដកហូតត្រាមន្ទីរមករក្សាទុកហើយចាត់តាំងលោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ អោយទៅទទួលដឹកនាំបណ្តោះ អាសន្នលើចរន្តការងាររដ្ឋបាល មិនមែនបច្ចេកទេសក្នុងអន្តរកាលនេះ។
បើយោងតាមពាក្យបណ្ដឹងតើលោកអាង ណារិទ្ធ អាចរួចផុតពីសំណាញ់ច្បាប់ដែលឬទេ ទាក់ទិនទៅនឹងរឿងពុករលួយ ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។
Post a Comment