មិនទាន់បាន សឹកផង បានលុយមួយចំនួន របស់ពុទ្ធបរិស័ទ រត់ទាំងយប់ អនិច្ចា ព្រះចៅអធិការ វត្ត ស្ទឹងបត់ វគ្គ២

 


ក្រុងប៉ោយប៉ែត : .ព្រះគ្រូចៅអធិការវត្តស្ទឹងបត់ រៀបចំកម្មវិធីសឹក នៅពេលល្ងាច ព្រឹកឡើងដល់ពេលវេលាដែលត្រូវសឹក បែរជារត់ចេញពីវត្តទាំងយប់។

តើលោក ប៉ុក ចំរើន អាចរួមផុតពីសំណាញ់ច្បាប់ដែលឬទេ ? តើមាននារី ប៉ុន្មាននាក់ដែលចាញ់បោក ចៅអធិការវត្តរូបនេះ បុគ្គលបាតសង្គម ជ្រកក្នុងសាសនា ធ្វើអោយប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ចំពោះ កេត្តនាម ព្រះសង្ឃល្អៗ ដែលគោរព ប្រតិបត្តិ សិក្សារៀនសូត្រ។

បន្ទាប់ពីប្រមូលលុយ ពីពុទ្ធបរិស័ទ បានមួយចំនួន បន្ថែមលោកសង្ឃ ប៉ុក ចំរើន លួចរត់ចេញពីវត្តទាំងយប់

ពាក់ព័ន្ធនឹងការបាត់ខ្លួនរបស់លោកសង្ឃ ប៉ុក ចំរើន ជាអនុគណក្រុងប៉ោយប៉ែត និងជាព្រះគ្រូចៅអធិការវត្តស្ទឹងបត់ ធ្វើឲ្យខកបំណងយ៉ាងខ្លាំងចំពោះប្រជាពុទ្ធបរិស័ទទីជិត ទីឆ្ងាយ ខ្លះខឹងសម្បារ និងហួសចិត្ត ជាពិសេស ការរត់ចោលនេះបានបន្សល់នៅបំណុលជំពាក់ថ្លៃកសាងវត្តជាង ៦មុឺនដុល្លាដើម្បីអោយព្រះគ្រូចៅអធិការ អាចរ្យកណៈកម្មាការវត្តថ្មីជាអ្នកទទួលខុសត្រូវដោះស្រាយសងបន្ត ទាំងមិនមានបញ្ជីចំណូលចំណាយពីការកសាងវត្តដែលត្រូវបានពុទ្ធបរិស័ទជិតឆ្ងាយចូលរួមកសាងនិង កំពុងធ្វើអោយម្ចាស់លុយដែលវត្តជំពាក់ និងមេជាងទទួលម៉ៅការកសាងក្នុងវត្តជួបបញ្ហាយ៉ាងខ្លាំង។

ក្រោយការរត់គេចមិនសឹកតាមកម្មវិធីមន្រ្តីសង្ឃដឹកនាំដោយព្រះសមណញាណ ណាប់ មុឺន ជាព្រះវិជយានុរ័ត្ន បាឡាតគណខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីព្រះគ្រូវិន័យធរអនុគណក្រុងប៉ោយប៉ែត និងប្រធានការិយាល័យធម្មការក្រុងប៉ោយប៉ែត បានធ្វើការត្រួកពិនិត្យកុដិលោកចៅអធិការ និងបានយកត្រាអនុគណប៉ោយប៉ែតនិងត្រាចៅអធិការវត្តស្ទឹងបត់ ប្រគល់ជូនព្រះអង្គបាឡាតគណបន្តអោយមេគណរក្សាទុកនិងធ្វើកំណត់ហេតុសម្ភារះនិងរបស់របរវត្តទៅតាមនីតិវិធីរបស់មន្រ្តីសង្ឃ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ៕ ដោយ បញ្ហា





















Powered by Blogger.