ប្រមុខក្រសួងមហាផ្ទៃ បញ្ជាឲ្យលុបឈ្មោះមន្រ្តីនគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀនម្នាក់ ចេញពីក្របខណ្ឌក្រសួងមហាផ្ទៃ ដោយសារពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន


ភ្នំពេញ៖ មន្រ្តីនគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀនម្នាក់ទៀតលោក អនុសេនីយ៍ទោ សួន តុសិតពិទូរ្យ តួនាទីជា នាយរងរដ្ឋបាល-សរុប នៃមន្ទីរប្រឆាំងគ្រឿងញៀន ចំណុះអគ្គស្នងការដ្ឋាននរបាលជាតិ ត្រូវបានប្រមុខក្រសួងមហាផ្ទៃ សម្រេចដកហូតតំណែង និងបណ្តេញចេញពីក្របខណ្ឌមន្រ្តីនគរបាលជាតិ ដោយសារពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន។

បច្ចុចប្បន្ន ក្រសួងមហាផ្ទៃ ក៏កំពុងអនុវត្តយុទ្ធនាការជុំវិញការធ្វើតេស្តរកសារធាតុញៀនលើកងកម្លាំងនគរបាលជាតិនៅទូទាំងប្រទេស ដែលយុទ្ធនាការធ្វើតេស្តរកសារធាតុញៀននេះ អនុវត្តតាមការណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានសង្កត់ធ្ងន់កាលពីពេលថ្មីៗនេះ ថា ការបោសសម្អាតគ្រឿងញៀនលើកងកម្លាំងប្រដាប់អាវុធ ត្រូវអនុវត្តមុនគេ ហើយមន្ត្រីពាក់ព័ន្ធត្រូវតែបណ្តេញចេញពីក្របខណ្ឌភ្លាមៗផងដែរ៕

Powered by Blogger.