ក្រសួងព័ត៌មាន ចាត់មេធាវីពីររូប ដើម្បីការពារក្តីជូនលោក នួន មេសា ចាងហ្វាង CNM ក្រោយសមត្ថកិច្ចចាប់ខ្លួន វគ្គ៣


នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រសួងព័ត៌មាន បានចាត់តាំងមេធាវីចំនួនពីររូប ដើម្បីការពារក្តីជូនលោក នួន មេសា ចាងហ្វាងអង្គភាពសារព័ត៌មាន CNM TV News។

លិខិតការពារក្តីនេះធ្វើឡើងក្រោយលោក នួន មេសា ចាងហ្វាងអង្គភាពសារព័ត៌មាន CNM TV News ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងចំណុចរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសាច់ញាតិបង្កើតរបស់លោក នួន មេសា បានប្រាប់សារព័ត៌មានថា «កាលចាប់ខ្លួនលោក នួន មេសា ចាងហ្វាងអង្គភាពសារព័ត៌មាន CNM TV News គឺធ្វើឡើងនៅពេលលោក នួន មេសា ទៅជួបជាមួយលោកនាយកក្រុមហ៊ុន លី ឈួង តាមការណាត់ ដើម្បីសុំការបំភ្លឺព័ត៌មាន ជុំវិញឯកសារ សាច់ប្រាក់ពុករលួយ ពាក់ព័ន្ធជាមួយមន្ទីរពេទ្យកាល់ម៉ែត»។

សាច់ញាតិបង្កើតរបស់លោក នួន មេសា បានបន្តទៀតថា «នៅពេលលោក នួន មេសា ទៅដល់ទីតាំងកន្លែងណាត់ មិនទាន់បានជួបនាយកក្រុមហ៊ុន លី ឈួង ដើម្បីសុំការបំភ្លឺផង ស្រាប់តែមានសមត្ថកិច្ចមួយក្រុមធ្វើការចាប់គ្រាគខ្លួនលោក នួន មេសា ឡើងរថយន្តបញ្ជូនទៅកាន់អគ្គស្នងការនគរបាលជាតិ»។

ប្រភពព័ត៌មានដដែលបានបន្តឲ្យដឹងទៀតថា៖ លោក នួន មេសា ចាងហ្វាងអង្គភាពសារព័ត៌មាន CNM TV News មុនទៅជួបនាយកក្រុមហ៊ុន លី ឈួង ដើម្បីសុំការបំភ្លឺព័ត៌មានជុំវិញឯកសារសាច់ប្រាក់ពុករលួយ ពាក់ព័ន្ធជាមួយមន្ទីរពេទ្យកាល់ម៉ែត លោក នួន មេសា រូបនេះ ក៏បានស្គ្រីនសតជាវីដេអូអំពីការសន្ទនា គ្នា រវាងលោក និង នាយកក្រុមហ៊ុន លី ឈួង ដែលបានណាត់ជួប។

ទាក់ទិនការចាប់ខ្លួនលោក នួន មេសា ចាងហ្វាងអង្គភាពសារព័ត៌មាន CNM TV News ក្រុមគ្រួសាររបស់លោក នួន មេសា ត្រូវជាភរិយាក៏ស្រែកយំស្នើសុំទៅថ្នាក់ដឹកនាំដង្ហោយរកយុត្តិធម៌ ទាំងដែលមិនដឹងមូលហេតុសោះថា ការចាប់ខ្លួនប្តីគាត់ដែលជាអ្នកសារព័ត៌មាន តើប្តីគាត់ធ្វើអ្វីខុស? បើប្តីគាត់គ្រាន់តែធ្វើការតាមវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ប្តីគាត់ទទួលបានប្រភពព័ត៌មាន ត្រូវតែសុំការបំភ្លឺពីភាគីពាក់ព័ន្ធ ហេតុអ្វី គ្រាន់តែប្តីគាត់សុំការបំភ្លឺ បែរជាប្តឹងប៉ូលិសឲ្យទៅចាប់ប្តី តើយុត្តិធម៌មានទេសម្រាប់ប្តីគាត់ដែលជាអ្នកសារព័ត៌មានគ្មានប្រាក់ខែ?។

ទោះយ៉ាងណាឃើញថាការចាប់ខ្លួនលោក នួន មេសា ចាងហ្វាងអង្គភាពសារព័ត៌មាន CNM TV News ខាងក្រសួងព័ត៌មាន ក៏មិនឈរមើលនិងភ្នែកដែរ ក្រសួងបានចាត់តាំងមេធាវីចំនួនពីររូប ដើម្បីការពារក្តីតាមផ្លូវច្បាប់ នេះបើយោងតាមលិខិតរបស់ក្រសួងព័ត៌មាន ជម្រាបជូនទៅកាន់ប្រធានសាលាដំបូងរាជធានីភ្នំពេញ។

សារព័ត៌មាន ត្រូវបានរឹតបន្តឹង សូម្បីតែ លោក នួន មេសា ទៅជួបដើម្បីសុំការបំភ្លឺ បែរជា ត្រូវមន្ត្រីមួយក្រុម ចាប់បញ្ជូនឡើងឡាន ទៅស្នងការនគរបាលជាតិ តើរឿងនេះ និងក្លាយទៅជាយ៉ាងណាវិញ?

អង្គភាពអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោកនាយកក្រុមហ៊ុនលីឈួងបានទេដោយពុំមានលេខទទូរសព្ទទំនាក់ទំនង។

បើយោង តាមសម្លេងសន្ទនាគ្នារវាងលោកនាយកក្រុមហ៊ុន លី ឈួង ទាក់ទិនទៅនឹងរឿងឯកសារមួយចំនួនមិនប្រក្រតី នៅចង់បញ្ចប់លោកនួនមេសាបានបញ្ជាក់ថាទាក់ទិនទៅនិងរឿងពុករលួយ តាមសំឡេង record.

អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថាឯកឧត្តម ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីនិងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយនិងចុះស៊ើបអង្កេតចំពោះករណីនេះដោយក្តីអនុគ្រោះ។

តែទោះបីយ៉ាងណាក្តីអង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា ឯកឧត្តមប្រធានព្រះរាជអាជ្ញាតុលាការរាជធានីភ្នំពេញ និងដោះលែង លោក នួន មេសាចាងហ្វាងការផ្សាយ CNM ឱ្យមានសេរីភាពវិញ យោងតាមច្បាប់និងរបបអ្នកសារព័ត៌មាន។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។






Powered by Blogger.