មន្ត្រី អភិជន ទោះបីជាខ្លួន ប្រព្រឹត្តបទល្មើស ខុស ក៏នៅជាមន្ត្រីអភិជនដដែល កត្តានេះដែលធ្វើឲ្យប្រជាពលរដ្ឋញញើត

 


ករណីមន្ត្រីសេពគ្រឿងញៀននៅខេត្តព្រៃវែងនៅតែរក្សាភាពស្ងៀមស្ងាត់ ឬមួយក៏ត្រូវដងត្រូវផ្លែគ្នាអស់ទៅហើយ នៅក្នុងចំណុចនេះប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិល ម្នាក់ៗពិតជាភ្ញាក់ខ្លួនព្រើតតែម្ដង ទាក់ទិនទៅនឹងមន្ត្រីអភិជនសែបគ្រឿងញៀន ចំនួន 11 នាក់នៅខេត្តព្រៃវែង បូករួមបន្ថែមពីរនាក់ទៀត ពិតជាមិនមែនតិចទេ ជាមន្ត្រីអភិជនមែន។


តើប្រទេសយើងមួយនេះអនាគតនឹងក្លាយជាយ៉ាងណា សូម្បីតែជាមន្ត្រីបម្រើការងារជូនប្រជាពលរដ្ឋក៏សេពគ្រឿងញៀនដែរ ទោះបីអង្គភាពអ្នកសារព័ត៌មាន ជាច្រើនបានផ្សព្វផ្សាយទាក់ទិនទៅនឹងរឿងមន្ត្រីនៅខេត្តព្រៃវែង ក្រេបសារធាតុញៀន មិនបញ្ជូនទៅតុលាការប្រហែលជាបញ្ជូនទៅមន្ទីរបន្សាប តំណែកក្រសួងមហាផ្ទៃនៅមិនទាន់ចាត់វិធានការនៅឡើយ។


ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលកំពុងមានការងឿងឆ្ងល់ ថាតើពេលណាទើបក្រសួងមហាផ្ទៃមានវិធានការចំពោះ មន្រ្តីដែលល្មើសនិងបទបញ្ជា 006 របស់អគ្គស្នងការនគរបាលជាតិ ក្រសួងគឺជាអ្នកចេញច្បាប់តែមន្ត្រីរបស់ក្រសួងនិងស្ថាប័នពាក់ព័ន្ធមិនគោរពច្បាប់តើការបង្កើតច្បាប់ សម្រាប់អនុវត្តមកលើប្រជាពលរដ្ឋតែម្យ៉ាងឬមួយក៏យ៉ាងណា បានជាមិនអនុវត្តតាមគោលការណ៍ច្បាប់ដែលបានចែង ឬមួយមិនអាចសម្រេចបានដោយសារតែបុគ្គលទាំងនោះត្រូវជាសាច់ញាតិបងប្អូនរបស់ខ្លួនឯង។


តើចម្ងល់មួយនេះក្រសួងមហាផ្ទៃអាចបកស្រាយបានដែរឬទេ ដើម្បីកុំឲ្យប្រជាពលរដ្ឋមានការងឿងឆ្ងល់ហើយឆ្ងល់ទៀត បើយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត សសុខាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍យ៉ាងក្បោះក្បាយថា:...តាមវីដេអូ..


មកដល់ពេលនេះប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលមានជំនឿជឿជាក់ថាឯកឧត្តមនិងចាត់វិធានការតាមផ្លូវច្បាប់យោងតាមអនុសាសន៍របស់ឯកឧត្តមដែលបានប្រកាសជាសាធារណៈ សូមបញ្ជាក់ផងដែរថារឿងមន្ត្រីអភិជនសែបគ្រឿងញៀននៅខេត្តព្រៃវែងនៅតែរក្សាភាពស្ងៀមស្ងាត់។


អង្គភាពអ្នកសារព័ត៌មានយើងទទូចស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិត សូមមេត្តាចាត់វិធានការតាមច្បាប់ដើម្បីសាងទំនុកចិត្តផ្ដល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ ដើម្បីកុំឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ ទៅលើក្រសួងមហាផ្ទៃ ថាមិនបានបំពេញកាតព្វកិច្ចក្នុងនាមជាមន្ត្រីដែលបម្រើការងារជូនប្រជាពលរដ្ឋ។


អង្គភាពអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីឯកឧត្តម អភិសន្តិ បណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានទេដោយសារពុំមានលេខទូរសព្ទក្នុងការទំនាក់ទំនង។

អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនាទាំងសូមរង់ចាំការបកស្រាយគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។

Powered by Blogger.