ពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ) ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍បណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ឯកឧត្តម ប្លែក វ៉ារី សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យព្រមទាំងឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកាគណៈអចិន្រ្តៃយ៍ ស.ស.យ.ក. ព្រមទាំងវត្តមានសមាជិក សមាជិកា ស.ស.យ.ក. ទូទាំងខេត្តបន្ទាយមានជ័យ ប្រមាណជិត ១០០០ នាក់ ថ្ងៃសុក្រទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ធ្វើនៅសាលប្រជុំ «ធំ»សាលាខេត្តបន្ទាយមានជ័យ។
ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍លើកឡើងថា៖យុវជនជាទំពាំងស្នងឬស្សី និងមានតួនាសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍ប្រជាជាតិ។ ជាពិសេសក្នុងនាមជាយុវជនត្រូវចាប់យកកាលានុវត្តភាព ក្នុងការប្រែក្លាយខ្លួនទៅជាកម្លាំងចលករ ដល់ស្មោះស្ម័គ្រ មគ្គីភាពរឹងមាំ សមត្ថភាពបរិបូរណ៍ ដើម្បីបន្តបំផុសស្មារតី និងឆន្ទៈរបស់យុវជន និងប្រជាជន ឱ្យចូលរួមបម្រើ និងការពារអធិបតេយ្យភាពបូរណភាពទឹកដី ការពារឲ្យបានដាច់ខាតនៅសន្តិភាព និងសុខដុមរមនារបស់កម្ពុជា។
ថ្លែងទៅកាន់គណៈអធិបតីនិងអង្គពិធី លោក កែ សួនសុភាព ប្រធាន ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ បានធ្វើការប្តេជ្ញាចិត្ត បំពេញភារកិច្ច និងតួនាទីប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងឆន្ទៈមោះមុត ស្របតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងរាល់សេចក្តីសម្រេចចិត្តនានាដែលថ្នាក់កណ្តាលបានដាក់ចេញ ឱ្យមានប្រសិទ្ធភាពខ្ពស់។
ឆ្លៀតក្នុងឱកាសនោះផងដែរឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍កោតសរសើរ អំពីការរីកលូតលាស់ និងអភិវឌ្ឍជាបន្តបន្ទាប់របស់ ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ ហើយតែងតែចូលរួមជាមួយរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ ទន្ទឹមនឹងនេះ ឯកឧត្តមប្រធាន ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្អូនៗដែលជាសមាជិក សមាជិកា ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ ដែលបានចូលរួមជាមួយស.ស.យ.ក. ក្នុងការបំពេញបេសសកម្មធ្វើកិច្ចការងារសង្គម និងកាងារស័្មគ្រចិត្តផងដែរ៕
Post a Comment