លោក លី សុវណ្ណារិទ្ធ បានអញ្ជើញបើកវិញ្ញាសារប្រឡងបាក់ឌុបឆ្នាំ២០២៣ នៅមណ្ឌលវិទ្យាល័យសិរីសោភ័ណ
(បន្ទាយមានជ័យ) ទិសស្លោករបស់ក្រសួងអប់រំ អ្នកចេះគឺជាប់ ក្នុងឱកាសបើកវិញ្ញាសារ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិការ ឆ្នាំ២០២៣នេះលោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ បានអញ្ជើញបើកវិញ្ញាសារប្រឡងបាក់ឌុបឆ្នាំ២០២៣ នៅមណ្ឌលវិទ្យាល័យសិរីសោភ័ណក្នុងឱកាសបើកវិញ្ញាសារមានការចូលរួមពីលោកស្រី រស់ សុផានី អភិបាលរងខេត្ត លោក កែ សួនសុភាព ប្រធានសហភាព សហព័ន្ធយុវជនខេត្ត និងមន្ត្រីACU។
លោក ឈូ ប៊ុនរឿង ប្រធានមន្ទីអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ ប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិភូមិឆ្នាំ២០២៣នេះខេត្តបន្ទាយមានជ័យ មានបេក្ខជនក្នុងបញ្ជីមានចំនួន៦,១៦៨នាក់ស្រី៣,៣៧៧នាក់ក្នុងនោះចំណេះទូទៅចំនួន៥,០៨៤នាក់ស្រី២,៩០០នាក់ ស្វ័យរិនមានចំនួន៧៩៥នាក់ស្រី៤១៣នាក់ បំពេញវិជ្ជាមានចំនួន២៨៩នាក់ស្រី៦៤នាក់ ដែលមានមណ្ឌលប្រឡងចំនួន៨កន្លែងមានចំនួន២៣៣បន្ទប់។
លោក បានបញ្ជាក់ថា៖បើប្រៀបធៀបប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិភូមិឆ្នាំ២០២២នេះខេត្តបន្ទាយមានជ័យសម័យប្រឡងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ មានបេក្ខជនក្នុងបញ្ជីមានចំនួន៥,៧៦០នាក់ស្រី៣,១៥៨នាក់ អវត្តមានចំនួន១២៦នាក់ ដែលមានមណ្ឌលប្រឡងចំនួន៧កន្លែងនៅក្រុងសិរីសោភ័ណ។
ក្នុងឱកាសបើកវិញ្ញាសារប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិភូមិឆ្នាំ២០២៣លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា៖ ប្រឡងបាក់ឌុបនៅឆ្នាំ២០២៣នេះ បេក្ខជនក្នុងបញ្ជីមានចំនួន៦,១៦៨នាក់ បើប្រៀបធៀបឆ្នាំ២០២២នមានចំនួន ៥,៧៦០នាក់ មានការកើនឡើងចំនួន៤០៨នាក់ស្រី២១៩នាក់
លោក បានថ្លែងអំណគុណចំពោះគណៈមេប្រយោគនិងមន្ត្រី ACUហើយ ផ្តាំផ្ញើដល់បេក្ខជននិងបេក្ខនារីត្រូវខិតយកចិត្តទុកដាក់ក្នុងការប្រឡងទទួលបានជោគជ័យនិងជាប់អោយបានគ្រប់ៗគ្នា៕
Post a Comment